• Qualcomm បង្កើតឈីប​ថ្មីចំនួន ៣​ សម្រាប់អ្នកចូលចិត្តលេងហ្គេម!

    Qualcomm បាន​ប្រកាស​ផ្សាយ​នូវ​បន្ទះ​ឈីប​ជំនាន់​ថ្មី ៣ ម៉ូឌែល​មាន Snapdragon 730, Snapdragon 730G ​និង Snapdragon 665 ដោយ​ក្នុង​នោះ​ធុន 730G រចនា​ជា​ពិសេស​សម្រាប់​ Gaming Smartphone ធុន​កណ្តាល​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើ​ទីផ្សារ។

    សម្រាប់ Snapdragon 730 វិវត្ត​ឡើង​ពី​ជំនាន់ 710 ធ្លាប់​មាន​បំពាក់​លើ Galaxy A8s និង Xiaomi mi 8 SE ដោយ​ជំនាន់​ក្រោយ​ជា​ប្រភេទ Kryo 470 ចំនួន 8-core ទំហំ 8nm គាំទ្រ​ជាមួយ GPU ប្រភេទ Adreno 618 ល្បឿន 2.2GHzមាន Modem X15 LTE និង​គាំទ្រ Wi-Fi 6។

    ចំណែក​ឯ 730G អាច​រត់​បាន​លឿន​ជាង​ជំនាន់​ធម្មតា​ប្រមាណ ១៥ ភាគរយ ដោយ​គាំទ្រ​ជាមួយ​ស្មាតហ្វូន​ប្រើ​អេក្រង់​កម្រិត ១ ៤៤០p ធៀប​នឹង 730 គាំទ្រ​ត្រឹម​កម្រិត ១ ០៨០p។ ជាង​នេះ​ទៅ​ទៀត Qualcomm បាន​បញ្ជាក់​ថា​ឈីប​ធុន​នេះ​មាន​ប្រើ​មុខងារ Jank Reducer ដែល​មាន​សមត្ថភាព​កាត់​បន្ថយ​ល្បឿន​ដំណើរការ​យឺតយ៉ាវ​ប្រមាណ ៩០ ភាគរយ​លើ​ហ្គេម​រត់​នៅ​ល្បឿន 30fps។

    មួយ​ម៉ូឌែល​ទៀត​គឺ 665 វិវត្ត​ត​ពី​ជំនាន់ 660 ជា​ប្រភេទ​ឈីប 11nm គាំទ្រ GPU ប្រភេទ Adreno 610 អាច​គាំទ្រ​ប្រភេទ​ស្មាតហ្វូន​ប្រើ​កាមេរ៉ា​ ៣ គ្រាប់​ដែល​មាន Sensor ទំហំ 48MP។ សម្រាប់​ឈីប​ទាំង​បី​ប្រភេទ​នេះ​រំពឹង​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩ នេះ​ត​ទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ