• Liverpool ប៉ះ Porto ខណៈ Spurs ស្វាគមន៍ Man City បើកទំព័រជើងទី១ វគ្គ៨ក្រុមនៃ Champions រាត្រីនេះ

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុម ភ្ញៀវមកពីព័រទុយហ្គាល់ ស្របពេល Tottenham Hotspur នឹងទទួលស្វាគមន៍ក្រុមអង់គ្លេសដូចគ្នា Manchester City បើកឆាកជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League រាត្រីនេះ។

    Liverpool ជាក្រុមរងជើងឯករដូវកាលមុន បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រុមអធិរាជស Real Madrid នៃប្រទេស អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-១ តែក្រុមហង្សក្រហមមួយនេះទើបតែបានទម្លាក់ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គ ១៦ក្រុម ដែលត្រូវបានចាប់ឆ្នោតប៉ះក្រុមខ្លាំងប្រចាំប្រទេសព័រទុយហ្គាល់ FC Porto ក្នុងវគ្គ ៨ក្រុមជាបន្តទៀត ដោយមានអ្នកចាំទីដៃស្អិត Iker Casillas និងខ្សែការពារ Pepe អតីតកីឡាករនៃក្លឹប Real Madrid ដូចគ្នា។

    យ៉ាងណាមិញ ១គូទៀតដែលចាប់ផ្តើមការប្រកួតនៅម៉ោង ២រំលងអាធ្រាត្រនេះដូចគ្នារវាង Spurs និង Man City នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានថ្មី White Hart Lane ដែលទើបជួសជុលរួចរាល់កាលពីចុងខែមុននេះ។ ក្រុមទាំងពីរជួបគ្នា យ៉ាងតិចក៏ ២ដងដែរក្នុង១រដូវកាលដែលជាសមាជិកលេងនៅ Premier League ដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ