• ដើម្បីកាត់បន្ថយសំរាមផ្លាស្ទីក បុរសវ័យក្មេងវៀតណាមម្នាក់ បានបង្កើតបំពង់បឺតដោយស្មៅ

    បុរសវ័យក្មេងដែលជាជនជាតិវៀតណាមម្នាក់ កំពុងបំពេញការងាររបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកពីផែនដីដោយការធ្វើបំពង់បឺតចេញពីស្មៅ។ លោក Tran Minh Tien ដែលជាម្ចាស់ក្រុមហ៊ុន Ong Hut Co.,បានបង្កើតគំនិតច្នៃប្រឌិតថ្មីនេះ ដោយប្រើស្មៅមួយប្រភេទឈ្មោះ Lepironia Articulata ដែលអ្នកស្រុកវៀតណាមហៅវាថា «Co bang» ដោយភាគច្រើនវាដុះនៅតំបន់ដីសណ្តទន្លេមេគង្គនៅភាគនិរតីនៃប្រទេសវៀតណាម។

    នៅក្នុងវីឌីអូថ្មីមួយពី VnExpress លោក Tran Minh Tien បានពន្យល់ពីរបៀបដែលស្មៅប្រភេទនេះមានប្រហោងធំពិសេសជាងស្មៅដទៃ ដែលជាមូលហេតុវាអាចធ្វើជាបំពង់បឺត និងជាផ្នែកមួយដើម្បីកាត់បន្ថយសំរាមផ្លាស្ទីក។ លោកបានបន្ថែមថា ស្មៅដែលគាត់ប្រមូលបាន ពួកគាត់នឹងកាត់វាប្រវែង ២០សង់ទីម៉ែត្រ ស្មើៗគ្នា បន្ទាប់មកពួកគេប្រើប្រាសដែកម៉្យាងដើម្បីសកចូល ហើយសម្អាតផ្នែកខាងក្នុង។ បំពង់បឺតនេះមាន ២ជម្រើស គឺស្ងួត និងនៅស្រស់ ហើយពួកវានឹងត្រូវខ្ចប់ដោយស្លឹកចេកនៅពេលយកទៅបោះចែកចាយ។ ប៉ុន្តែគួរឱ្យស្តាយព្រោះថា បំពង់បឺតទាំងនេះមានលក់តែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះ ដោយប្រភេទស្ងួតមានតម្លៃ ០.០៤ដុល្លារ/បំពង់ (ប្រហែល ២០០រៀល) និង ០.០២ដុល្លារ/បំពង់ សម្រាប់ប្រភេទនៅស្រស់ (ប្រហែល ១០០រៀល)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ