• យិន ម៉ាណា ដែលបើក​ Range Rover បុកនិស្សិតស្រីស្លាប់ ត្រូវបានផ្ទេរចេញពីពន្ធធនាគារ ប៉េហ្ស៊ី ទៅសម្រាកនៅពេទ្យរុស្ស៊ី ដោយសារមានជំងឺ

    កាលពីកន្លងទៅថ្មីៗនេះ ករណីនារីម្នាក់ឈ្មោះ យិន ម៉ាណា បានបើករថយន្តទំនើបម៉ាក Range Rover បង្កគ្រោះថ្នាក់ដល់និស្សិតស្រីម្នាក់ស្លាប់យ៉ាងអណោចអធម បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមខ្មែរ។ ក្រោយមកសំណុំរឿងក្តីក៏ត្រូវបានបញ្ចប់ដោយជនបង្កបានយល់ព្រមសងសំណងចំនួន៧ម៉ឺនដុល្លារដល់គ្រួសារសព និងត្រូវឃុំខ្លួននៅក្នុងពន្ធធនាគារ ប៉េហ្ស៊ី។

    ស្រាប់តែថ្មីៗនេះតាមប្រភពពត៌មានច្បាស់ការណ៍មួយបានបញ្ជាក់ថាជនបង្កកញ្ញា យិន ឃុនម៉ី ហៅ ម៉ាណា ដែលជាអ្នកបើករថយន្ត Range Rover ស្លាកលេខ 2AF-7777 សម្លាប់និស្សិតស្រី ឌុំ រីដា យ៉ាងអណោចអធមនេះត្រូវបានគេផ្ទេរចេញពីពន្ធធនាគារ ប៉េហ្ស៊ី ទៅសម្រាកនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យ រុស្ស៊ី កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះទៅវិញ ដោយមូលហេតុនាងមានជំងឺសួត និង ថប់ដង្ហើម។

    គួរបញ្ជាក់ឲ្យដឹងផងដែរថា យិន ម៉ាណា ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសបើកបរធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ ដោយក្រុមគ្រួសារជនរងគ្រោះអ្នកស្រី ផាត់ ពៅ ជាម្តាយបង្កើតនិស្សិតស្រី ឌុំ រីដា បានដាក់ពាក្យបណ្តឹងដោយទាមទារសំណងជម្ងឺចិត្ត២០ម៉ឺនដុល្លារ និងស្នើចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែក្រោយក៏ព្រមទទួលសំណងចំនួន៧ម៉ឺនដុល្លារវិញ ចំណែកជនបង្កត្រូវឃុំខ្លួននៅពន្ធធនាគារ ប៉េហ្ស៊ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ