• Sporting មានគម្រោងប្តូរឈ្មោះកីឡដ្ឋាន Estadio Alvalade ទៅជា CR7 Stadium ឬក៏ Alvalade CR7

    (លីស្បោន)៖ ក្លឹបបាល់ទាត់ Sporting Lisbon ដែលស្ថិតក្នុងក្របខណ្ឌលីគកំពូលព័រទុយហ្គាល់ Primeira Liga នៅ ពេលនេះបានប្រកាសថា ក្លឹបមានបំណងចង់ផ្លាស់ប្តូឈ្មោះកីឡដ្ឋានបច្ចុប្បន្ន Estadio Alvalade ទៅជា CR7 Stadium ឬក៏ Alvalade CR7 វិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Sportbible នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

    លោក Frederico Varandas ដែលជាប្រធានក្លឹបខាងលើបានឲ្យដឹងថា រូបលោកមានគម្រោងផ្លាស់ប្ដូរឈ្មោះកីឡដ្ឋាន ដែលមានឈ្មោះទាក់ទងនឹងអតីតវីរបុរសរបស់ពួកគេ គឺកីឡាករ Cristiano Ronaldo ហើយនៅពេលនេះខាងសហព័ន្ធបានបើកភ្លើងខៀវផងដែរ ដែលគម្រោងប្តូរឈ្មោះថ្មីនេះ គឺចង់តបស្នងដល់តារាឆ្នើម Ronaldo ដែលបានធ្វើឲ្យក្លឹបមានការគាំទ្រពីម្ចាស់ឧបត្ថម្ភជាច្រើន និងធ្វើឲ្យ Sporting មានប្រជាប្រិយភាពខ្លាំងចាប់តាំងពីរូបគេបានផ្ទេចេញមកកាន់ក្លឹបអង់គ្លេស Manchester United ក្នុងឆ្នាំ២០០៣ ដោយចូលលេងបាន ៣១ប្រកួតឲ្យអតីតក្លឹបដើមកំណើតរបស់គេ។

    ថ្នាក់ដឹកនាំ Sporting បានបញ្ជាក់ថានៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេហើយក្លឹបបានព្យាយាមធ្វើឲ្យបានកាន់តែឆាប់កាន់តែល្អនាពេលខាងមុខនេះ ខណៈកីឡដ្ឋាននេះអាចផ្ទុកអ្នកគាំទ្របានប្រមាណជាង ៥ម៉ឺននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ