• ស្នែងរមាស​ទម្ងន់ ៨២,៥​គីឡូក្រាម និងមានតម្លៃជាង ២​លានដុល្លារ ត្រូវបានរកឃើញនៅព្រលានយន្ដហោះហុងកុង

    មន្ត្រីគយ​នៅ​ព្រលានយន្ដហោះអន្ដរជាតិ​ហុង​កុង បាន​ធ្វើ​ការ​ចាប់​ស្នែង​រមាស​ទម្ងន់ ៨២,៥​គីឡូក្រាម​ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​នៃ​ការ​ជួញ​ដូរ​សត្វ​ព្រៃ។

    នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​គយ​កាល​ពី​ថ្ងៃ​សៅរ៍​ឲ្យ​ដឹង​ថា ស្នែង​រមាស​ទាំង​នេះ​ត្រូវ​ចាប់​បាន​មួយ​ថ្ងៃ​មុន​ពេល​ដែល​ត្រូវ​ដឹក​ជញ្ជូន​ចេញ​ដោយ​ឈ្មួញ​ក្លែង​បន្លំ​ថា​ជា​គ្រឿង​បន្លាស់​រថយន្ដ។ ប៉ុន្តែ​ដោយ​មាន​ការ​សង្ស័យ មន្ត្រី​បាន​ប្រើប្រាស់​កាំរស្មី X ដើម្បី​ស្កែន​និង​រក​ឃើញ​ស្នែង​រមាស​តែម្ដង។ ការ​ដឹក​ជញ្ជូន​នេះ ត្រូវ​នាំ​ចេញ​ដំបូង​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​គោល​បំណង​ដឹក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ តាម​ការ​ប៉ាន់​ស្មាន​បង្ហាញ​ថា ស្នែង​ទាំង​នេះ​មាន​តម្លៃ​ប្រមាណ​ជា ២,១ លាន​ដុល្លារ​អាមេរិក។

    គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ចាប់​បាន​ស្នែង​រមាស​ធំ​បំផុត​លើ​ទី​២ ហើយ​ដោយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​មន្ត្រី​គយ​ក៏​ចាប់​បាន​ស្នែង​រមាស​ប្រហែល ៤០​គីឡូក្រាម​ផង​ដឹក​ជញ្ជូន​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​គោល​បំណង​ទៅ​កាន់​ប្រទេស​វៀត​ណាម​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ