• NagaWorld បោះទុន៤ពាន់លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ និងកាស៊ីណូកម្ពស់៦៦ជាន់ នៅលើដីអតីតប៊ូឌីញ

    ភ្នំពេញ)៖ ក្រុមហ៊ុន NagaCorp Ltd បានប្រកាសឲ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ និងកាស៊ីណូ Naga World 3 ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។

    សេចក្តីប្រកាសរបស់ NagaCorp Ltd ដដែលបានបញ្ជាក់ថា ក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយ នៅហុងកុងឈ្មោះថា Colliers International Hong Kong ត្រូវបានតែងតាំង ជាអ្នកវាយតំលៃអចលទ្រព្យរបស់ក្រុមហ៊ុន NagaCorp ដែលត្រូវបានប៉ាន់ប្រមាណចំនួនទឹកប្រាក់ វិនិយោគរហូតដល់ទៅ៤ពាន់លានដុល្លារ ដើម្បីសាងសង់រមណីយដ្ឋានសម្រស់ដ៏ធំមួយ នៅរាជធានីភ្នំពេញដែលមានឈ្មោះថា ណាហ្គា ៣ ដែលមានអាគារ ៦៦ ជាន់ចំនួន២ និងអាគារបីផ្សេងទៀត ដែលមានកំពស់៥៥ជាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ