• តើស្រីស្អាត​​ វណ្ណៈ បូរ​មី​ ​កំពុង​តែ​មាន​ម្ចា​​ស់​បេះ​ដូង​មែនឬ?

    ភ្នំពេញៈ នាពេល​ថ្មីៗនេះ​ ​​តារា​សម្តែង​​ស្រី​រាង​តូច​ច្រឡឹង ដៃជើង​ស្រឡូន ​មាន​រូប​សម្ផស្ស​បែប​​ធម្មជាតិ កញ្ញា វណ្ណៈ បូរមី ស្រាប់​តែ​​​​​ព្រលយ​ដំណឹង​ផ្ទាល់​ខ្លួន​​ ​​ហាក់​​ចង់​ប្រាប់​ថា កំពុង​​តែ​មាន​ម្ចាស់​បេះ​ដូង ​​​បង្ក​​ការ​​ភ្ញាក់​​ផ្អើល​ដល់​​មហា​​ជន​សា​ជាថ្មីនា​​​​ឱកាស​​ប្រារព្ធ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​​ខ្មែរកាន់​ខិត​ចូល​​មក​ដល់​​​។​​

    ​តែ​តារាសម្តែង​ស្រី​ទើប​មាន​វ័យ​ឈាន​ចូល ២១ ឆ្នាំ ប៉ឹមៗ​ ដែល​អតីត​ជា​បេក្ខនារី​ប្រកួត​កម្មវិធី Freshie Girls & Boys កាលពី​ឆ្នាំ ២០១៦ ត្រឹម​​បេក្ខនារី ៦ រូប​ចុងក្រោយ ​កញ្ញា វណ្ណៈ បូរមី ក៏​បាន​បងហើរ​សារ​​ទំនងជា​ចង់​ប្រាប់​ថា នេះគឺ​ជា​រដូវ​កាល​នៃ​ការ​លេង​សើច​​​នៅ​ក្នុង​កាលៈ​ទេសៈ​​នៃថ្ងៃ April Fool’s Day នោះ​​ដែរ​​ហើយ​​មើល​ទៅ។ មួយ​រំពេច​នោះ ​ស្រី​​ស្រស់​ចូល​​​ចិត្ត​សម្តែង​​កុន​​បែប​ជា​រឿង​ស៊ើប​​អង្កេត​​នោះ បាន​​​ឆ្លើយ​បដិសេធ​ភ្លាមៗ​ថា៖ «អត់​មាន​ទេ​​បង!​​នាង​ខ្ញុំ​មិន​​ទាន់​​​​​ដំណឹង​ល្អ​​ ឬ​មាន​ម្ចាស់​​ចិត្ត​ម្ចាស់​បេះ​ដូង​​អ្វី​​នោះ​ទេ!តាម​ពិត​ទៅ​ការ​ប្តូរ​ Status រឿង​ផ្ទាល់​ខ្លួន​នាងខ្ញុំ​នោះ គ្រាន់​តែ​ដូរ​​​លេង​ទេ​តើ​បង»។

    មុន​នេះ​បន្តិច​ ប្រិយមិត្តជា​​គាំទ្រ​តារាសម្តែង​ស្រី ​មាន​រាង​តូចច្រឡឹង ដៃជើង​ស្រឡូន ជា​ពន្លក​សិល្បៈ​ថ្មី​ ទើប​តែប្រឡូក​វិស័យ​សិល្បៈ​សម្តែង​ត្រឹម​ជាង ២ ឆ្នាំ​ស្រី​ស្រស់​សោភា​ ​កញ្ញា វណ្ណៈ បូរមី សង្កេត​ឃើញ​ថា នាង​​ហាក់​មាន​ទីផ្សារ​ថតកុន​ស្ងាត់​គួរ​ឲ្យ​មាន​ការងឿងឆ្ងល់​។

    តែ​តារា​សម្តែង​ស្រីរូបនេះ​ក៏​ប្រាប់​​ពី​មូល​ហេតុ​​ ដែល​​រាង​រយាល​ក្នុង​ទីផ្សារ​ថតកុនដែរ​​ថា​៖ «​ក្រោយពី​បាន​​ថត​​កុន​​​ភាគ​ប៉ុន្មាន​ចុងក្រោយ​ចប់​មក គឺ​នាង​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ថតកុន​អ្វី​ថ្មី​នោះ​ឡើយ ដោយសារ​នាង​​ខ្ញុំ​​មិន​ទាន់​ផុត​កុងត្រា​នៃ​គម្រោង​ចាស់ គឺ​នៅ​សល់​ពេល​ប្រមាណ ៣-៤ ខែ​​ទៀត​ឯណោះ ទើប​អាច​ហ៊ាន​​​ទទួល​គម្រោង​ថ្មី​​។ តែ​ទោះ​ជា​យ៉ាងណា​ក្តី​ ក្រៅពី​ការងារ​សិល្បៈ​ថតកុន​​នោះ ​ក៏​មាន​ភាព​មមា​ញឹក​​​នឹង​​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ជា​ហូរហែ​ផង​ដែរ​»​៕​ Piseth – Baykdang


    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ