ប៉ូលិសថៃ បានធ្វើការប្រកាសហាមឃាត់ទាំងស្រុងលើសកម្មភាពកម្សាន្ដទាំងឡាយណាដែលទាក់ទងនឹងការលេងពពុះសាប៊ូនៅទីសាធារណ។
ស្នងការប៉ូលិស Chalermkiat Ssriworakhan ដែលមានភារកិច្ចទទួលខុសត្រូវលើការរៀបចំការកម្សាន្ដក្នុងថ្ងៃសង្ក្រាន្ដខាងមុខ បានប្រកាសការហាមឃាត់នេះនៅព្រឹកថ្ងៃចន្ទទី៨ ខែមេសា។ លោកឲ្យដឹងថា សុវត្ថិភាពរបស់អ្នកទេសចរ និងប្រជាជនក្នុងតំបន់ គឺជាអាទិភាពចម្បងដែលត្រូវគិតគូរដើម្បីជៀសវាងឧបទ្ទវហេតុកាលពីឆ្នាំមុនដែលបានសម្លាប់បុរសវ័យ ២៥ឆ្នាំម្នាក់ដែលត្រូវឆក់ខ្សែភ្លើងស្លាប់ខណៈកំពុងលេងពពុះសាប៊ូ។
គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុក្នុងអំឡុងថ្ងៃសង្ក្រាន្ដខាងមុខ៕