• អាងទឹកជ្រៅជាងគេបំផុតក្នុងពិភពលោក នឹងត្រៀមសម្ពោធនៅប៉ូឡូញ

    អាង​ទឹក​ជ្រៅ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ដែល​មាន​ជម្រៅ​រហូត​ដល់ ៤៥ម៉ែត្រ គ្រោង​នឹង​បើក​ទ្វារ​ឆាប់​ៗ​នេះ​ហើយ​ក្នុង​ប្រទេស​ប៉ូឡូញ។

    អាង​ហែល​ទឹក​នេះ កំពុង​ត្រូវ​បាន​សាងសង់​ក្នុង​ទីក្រុង Mszczonow ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ពី ទីក្រុង Warshar។ ដែក​ប្រមាណ​ជា​ជាង ១ ១០០លាន​តោន ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទប់​គ្រឹះ​នៅ​បាត​អាង ខណៈ​អ្នក​រចនា​និយាយ​ថា​អាង​ទឹក​នេះ សាកសម​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ជ្រមុជ​ទឹក​ដំបូង ក៏ដូច​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍។ លើស​ពី​នេះ សម្រាប់​ភ្ញៀវ​ក៏​អាច​ទស្សនា​អាងទឹក ដោយ​មាន​រូង​កញ្ចក់​ក្រោម​អាង​ទឹក​ផង​ដែរ។

    គួរ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​សាងសង់​ដំណើរ​ការ​ទៅ​រលូន​តាម​ការ​គ្រោង​ទុក អាង​ទឹក​នេះ​នឹង​បើកសម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០២០ ហើយ​សង្ឃឹមថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើន​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ