ជារៀងរាល់ឆ្នាំឲ្យតែរដូវកាលចូលឆ្នាំ ខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍មួយសម្រាប់បងប្អូនប្រិយមិត្តជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។ បើទោះបីជាឆ្នាំនេះមិនបានធ្វើអង្គរសង្រ្តានក៏ពិតមែន តែខេត្តសៀមរាបក៏បានធ្វើកម្មវិធី “សៀមរាបសង្ក្រាន” ជំនួសមកវិញ ដើម្បីអបអរសាទរឆ្នាំថ្មី ដោយសង្ឃឹមថានឹងមានបងប្អូនជាច្រើនចូលរួមដូចរាល់ឆ្នាំ។
លើសពីនេះឆ្នាំនេះ ខេត្តសៀមរាបគឺបានរៀបចំដោយមានដាក់ទឹកទាំងពាងតម្រៀបជួរគ្នាតាមផ្លូវដើម្បីទុកជូនបងប្អូនលេងកម្សាន្ត ដោយមិនបារម្ភថាត្រូវចំណាយទិញទឹកនោះឡើយ ដោយនេះពិតជាទាក់ទាញអារម្មណ៍បងប្អូនប្រិយមិត្តជាខ្លាំង ជាពិសេសអ្នកដែលចង់ទៅលេងខេត្តសៀមរាប។ ប្រហែលមុននេះបន្តិច គេសង្កេតឃើញមានក្រុមការងាររបស់ខេត្តចុះតបំពង់ទីបដើម្បីបង្ហូរទឹកចូលពាង ហាក់ត្រៀមចាំបងប្អូនរួចជាស្រេច។ កុំភ្លេចណា! ជួបគ្នាខេត្តសៀមរាប ដឹងតែលេងទឹកម៉ាឆ្ងាញ់ជាក់ជាមិនខាន បើត្រៀមមកសុទ្ធតែឈុតធំបែបនេះ៕