(ម៉ាឌ្រីដ)៖ ក្រោមការគ្រប់គ្រងរបស់លោក Florentino Perez បានបញ្ចប់ការចរចាកិច្ចសន្យាដោយជោគជ័យ ក្នុងការ នាំយកកីឡាករ Luka Jovic របស់ក្លឹប Frankfurt មកចូលរួមនៅកីឡដ្ឋាន Bernabeu នៃក្លឹប Real Madrid ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ។
ក្នុងកិច្ចសន្យាជាមួយ តម្លៃខ្លួនប្រមាណ ៥០លានអឺរ៉ូដោយកីឡាកររូប នេះនឹងប្រើប្រាស់សម្រាប់ជួសតំណែង របស់កីឡាករបារាំង Karim Benzema ហើយរូបគេបានបង្ហាញខ្លួន ៣៧ប្រកួត ឲ្យក្លឹបអាល្លឺម៉ង់ Frankfurt ដោយ រកបាន ២៣ គ្រាប់ទៀតផង។
កីឡាករដែលមានវ័យ ២១ឆ្នាំ Jovic សញ្ជាតិបូស្ននឹងត្រៀមបង្ហាញខ្លួននាពេលដ៏ខ្លីខាងមុខនេះ ដោយទទួលបាន ថ្លៃនឿយហត់ ៥លានអឺរ៉ូ ក្នុង១ឆ្នាំ៕