• ម្តាយបង្កើត​សពកញ្ញា ឌុំ វីដា ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅ របស់ចៅក្រមស៊ើបសួរលោក ប៊ុន ធី

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អ្នកស្រី ផាត់ ពៅ ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា បានចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅ របស់ចៅក្រមស៊ើបសួរលោក ប៊ុន ធី ពាក់ពន្ធ័សំណុំរឿងបើកបរដោយធ្វេសប្រហែសខ្ជីខ្ជារ មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក។

    ការចូលខ្លួនរបស់ម្តាយបង្កើតសពកញ្ញា ឌុំ រីដា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គោលបំណងដើម្បីបញ្ជាក់ នៅចំពោះមុខចៅក្រម អំពីការព្រមទទួលយកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិច ដែលជាឪពុកកញ្ញា យិន ម៉ាណា ព្រមទាំងដកពាក្យបណ្តឹងទាមទារសំណង (សំណុំរដ្ឋប្ប វេណី)។ សូមបញ្ជាក់ចំណែកការអនុវត្តទោសរបស់ កញ្ញា យិន ម៉ាណា នៅតែទទួលទោសដដែល។

    សូមជំរាបថា នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា បានព្រមទទួល យកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិច ដែលបើករថយន្ដបុក កញ្ញា ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីប៉ុន្មាន ថ្ងៃមុននេះ។

    ការព្រមព្រៀងនេះធ្វើឡើង ដោយមិនមានការបង្ខិតបង្ខំណាមួយនោះឡើយ នៅក្នុងការិយាល័យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន នាទីស្តីការគណៈរដ្ឋមន្រ្តី និងនៅចំពោះមុខ មេធាវី ទាំងសងខាង ជាសាក្សី ។

    ក្រុមមេធាវីបានបញ្ជាក់ជូនសាធារណជនឲ្យបានដឹងថា ការទទួលយកប្រាក់ចំនួន៧ម៉ឺនដុល្លារនេះគឺជាសំណង ផ្នែករដ្ឋប្បវេណី តែប៉ុណ្ណោះ ចំណែកករណីព្រហ្មទណ្ឌ ភាគីបង្ក នៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដដែល។ ភាគីជនរងគ្រោះបានបញ្ជាក់ច្បាស់ថា ការទទួលយកសំណងនេះ គឺជាការព្រមព្រៀង ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ឬក្រោមការបង្គាប់បញ្ជារណាមួយឡើយ ភាគីរងគ្រោះបានទទួលការការពារយ៉ាងកក់ក្តៅបំផុត ពីសំណាក់មេធាវីរបស់សម្តេចតេជោ ឯថវិកាដែលជាសំណងនេះ គឺពុំមានកាត់ យកភាគរយ ឬចែកចំណែកទៅ ឲ្យបុគ្គលណាមួយឡើយ ហើយមេធាវីរបស់សម្តេចតេជោ ជួយការពាររកយុត្តិធ៌ម ក៏មិនទទួលយកប្រាក់កំរៃសេវ៉ា អ្វីទាំងអស់ដែរ។ ភាគីរងគ្រោះ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលសម្តេចបានជួយគិតគូរ បង្កើត មេធាវីសម្រាប់ជួយការពារដល់អ្នកក្រីក្រ ទន់ខ្សោយ ឲ្យទទួលបានសិទ្ធិស្មើរៗគ្នាចំពោះមុខច្បាប់។

    សូមជំរាបថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អ្នកស្រី ផាត់ ពៅ ជាម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា ភេទស្រី ដែលបានបើករថយន្តទៅបុកកូនស្រីរបស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ