• ក្លឹប​លេង​នៅ Premier League ចាយអស់ជាង ៣៤០លាន​ដុល្លារ​ទៅលើ​ភ្នាក់ងារ​ទិញ-ដូរក្នុង​រដូវកាល​នេះ

    (ក្រុងឡុងដ៍)៖ ក្លឹបទាំងឡាយដែលលេងនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានចំណាយ អស់ ទឹកប្រាក់សរុបប្រមាណជាង ២៦០លានផោន ស្មើនឹង ៣៤០លានដុល្លារសម្រាប់ភ្នាក់ងារទិញ-ដូរកីឡាករ ក្នុងរដូវកាល ឆ្នាំ២០១៨-២០១៩នេះ។

    ទិន្នន័យនេះវាមានការកើនឡើងយ៉ាងសន្ធាប់គិតត្រឹមចន្លោះថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បើប្រៀបធៀបកាលពី១២ខែមុន ដែលចាយអស់ត្រឹមតែ ៤៩លានផោន ស្មើនឹង ៦៤លានដុល្លារតែ ប៉ុណ្ណោះ។

    ក្រុមដែលកំពុងឈរនៅលេខរៀងទី២ ក្នុងតារាង Premier League បច្ចុប្បន្ននេះបានចំណាយទៅលើភ្នាក់ងារ ច្រើនជាងគេមានរហូតដល់ទៅ ៤៣លានផោនក្នុងការទិញយកកីឡាករអ្នកចាំទីថ្លៃជាងគេ Alisson ពីក្លឹបអ៊ីតាលី AS Roma គ្រាដែលក្លឹបមេឃខៀវ Manchester City បានទិញយកកីឡាករខ្សែបម្រើប្រយុទ្ធអាល់ហ្សេរី Riyad Mahrez ពីក្លឹប Leicester City ដែលចាយអស់ប្រមាណ ២៤លានផោនទៅលើភ្នាក់ងារ។

    ជាមួយគ្នានោះ ក្លឹបដែលជាគូប្រជែងតោខៀវ Chelsea ក៏បានចំណាយអស់ប្រាក់ ២៦លានផោនទៅលើភ្នាក់ងារ ទិញ-ដូរផងដែរ ក្នុងការទិញយកកីឡាករអ៊ីតាលី Jorginho ពីក្លឹប Napoli ផងដែរ និងក្លឹបផ្សេងៗទៀតមានដូច ខាងក្រោមនេះ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ