• PSG ហ៊ានឲ្យ De Gea ៤០ម៉ឺន​ផោន​ក្នុង​១សប្តាហ៍ ក្រោយ​រូបគេ​បដិសេធ​កិច្ចសន្យា​ថ្មីជាមួយ Man Utd

    (ប៉ារីស)៖ ក្លឹបអ្នកមានបារាំង Paris Saint-Germain បានប្រកាសថាហ៊ានឲ្យប្រាក់ពលកម្ម ៤០ម៉ឹនផោនក្នុង ១សប្តាហ៍ សម្រាប់កីឡាករចាំទី David De Gea ក្រោយពេលលឺដំណឹងថា អ្នកចាំទីដៃទីក្នុងក្រុមជម្រើសជាតិ អេស្ប៉ាញមួយនេះ បដិសេធកិច្ចសន្យាថ្មីជាមួយក្លឹបអង់គ្លេស បិសាចក្រហម Manchester United នាពេលថ្មីៗ នេះ។

    ក្លឹបជើងឯក Ligue 1 បានក្លាយជាគូប្រជែងដ៏សំខាន់ជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ខណៈក្រុមជើងឯក UEFA Champions League ៣សម័យកាលចុងក្រោយនេះចិញ្ចឹមចិត្តចង់បាន De Gea ជាយូរមកហើយ តែ Man Utd មិនព្រមលក់ ក៏ដូចជាបំណងរបស់អ្នកចាំទីទៀតផង។

    កិច្ចសន្យាចាស់របស់ David De Gea នៅទឹកដី Old Trafford នឹងផុតកំណត់ក្នុងរយៈពេល ១៨ខែទៀត ពោលគឺ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខ តែរូបគេមិនបានព្រមព្រៀងចុះកិច្ចសន្យាថ្មីនៅឡើយទេ បើទោះបី ជា Man Utd ហ៊ានឲ្យ ៣៥ម៉ឺនផោនក្នុង១សប្តាហ៍ក៏ដោយ។

    David De Gea ជាកីឡាករទទួលប្រាក់ពលកម្មច្រើនជាងគេឈរនៅលំដាប់ទី២ ក្នុងក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីមិត្តរួមក្រុម កីឡាករខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez ដែលទទួលបាន ៥០៥០០០ផោន ក្នុង១សប្តាហ៍ ក្រោយទិញពីក្លឹបកាំភ្លើងធំ Arsenal៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ