វីដេអូបទចម្រៀងផ្លូវការថ្មីរបស់ក្រុមចម្រៀង BLACKPINK ចេញជាស្ថាពរហើយនៅមុននេះបន្តិច ដូចតាមការសន្យា។
នៅថ្ងៃទី ០៤ ខែមេសា ម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង ១២ ឈានចូលថ្ងៃទី ០៥ ខែមេសា BLACKPINK បានបង្ហាញខ្លួនជាប្រាកដជាមួយនឹងបទថ្មីមានចំណងជើងថា “Kill This Love” ពីអាល់ប៊ុមតូចទី ២។ ចេញមកលើកនេះ BLACKPINK ក៏កាន់តែពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ហើយនៅតែមិនធ្វើឲ្យ អ្នករង់ចាំអស់សង្ឃឹមឡើយ ព្រោះតាំងពីបទភ្លេង ការរៀបចំស្ទីលតុបតែងខ្លួនរបស់សមាជិកទាំង ៤ បច្ចេកទេស និងគ្រប់យ៉ាងក្នុងវីដេអូពិតជាសម្រិតសម្រាំងជាពិសេសបំផុត។