• សាលារាជធានី បញ្ជាឲ្យអ្នកដើរបិទស្ទិកឃ័រតាមទីសាធារណៈ ប្រញាប់បកចេញភ្លាម បើមិនចង់ត្រូវធម៌ក្តៅ!

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យបញ្ឈប់សកម្មភាពអនាធិបតេយ្យក្នុងការបិទស្ទីកឃ័រ និងចងបដាផ្សព្វផ្សាយពីអាជីវកម្ម សេវាកម្ម ផលិតផល នៅតាមបង្គោលភ្លើង បង្គោលចរាចរណ៍ ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន និងការចែកខិតប័ណ្ណនៅតាមភ្លើងស្តុប ដោយសារតែសកម្មភាពទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ។

    រដ្ឋបាលរាជធានីភ្នំពេញប្រកាសឲ្យអ្នកដែលដើរបិទស្ទីកឃ័រទាំងអស់ ត្រូវបកចេញឲ្យអស់នូវស្ទីកឃ័រ ប័ណ្ណព័ត៌មាន បដាផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្ម និងផលិតផលរបស់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បើនៅតែមិនបកចោលទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ