• សង្ក្រាន្តឆ្នាំនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មិនអនុញ្ញាតឲ្យប្រើឡានពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកកម្សាន្តលេងឡើយ!

    យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថានៅឆ្នាំ២០១៩នេះ ស្នងការនឹងមិនអនុញ្ញាតឲ្យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដើម្បីបាញ់ទឹកកម្សាន្តលេងនៅក្នុងកម្មវិធីកម្សាន្តណាមួយឡើយ។​ មូលហេតុដែលនៅឆ្នាំនេះខាងស្នងការខេត្តមិនអនុញ្ញាតនោះ ក៏ព្រោះតែត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យ ក្នុងការពន្លត់អគ្គីភ័យ ដែលអាចនឹងកើតឡើងគ្រប់ពេលវេលា ជាពិសេសនៅក្នុងឱកាសពិធិបុណ្យចូលឆ្នាំខ្មែរនៅខាងមុខនេះ។

    ដោយហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា៖”ដោយការទទួលខុសត្រូវខ្ពស់បំផុត លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមការអនុញ្ញាតគោរពសុំចិត្ត ចំពោះព្រះតេជគុណចៅអធិការវត្តនានា លោកអភិបាលក្រុង-ស្រុក និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួនបានទាក់ទង ស្នើរសុំរថយន្តពន្លត់អគ្គិភ័យអោយដឹកទឹកសម្រាប់បាញ់ជាការកំសាន្តក្នុងឱកាសសង្រ្កាន្ត ឬ នៅតាមបណ្តារមណីយដ្ឋាននានា គឺមិនត្រូវបានអនុញ្ញាតទេ។ ត្បិតយើងខ្ញុំត្រូវត្រៀមលក្ខណៈសម្បត្តិសម្រាប់ពន្លត់អគ្គីភ័យ ដែលអាចនឹងកើតឡើងជាយថាហេតុ ដែលយើងមិនអាចស្មានទុកបាន។ សូមមេត្តាទទួលនូវការគោរពអំពីយើងខ្ញុំ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឧ/ទោ បែន រ័ត្ន”៕

    ប្រភព៖ Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ