ខប់ខប់! គង់ ចាន់ស្រីមុំ លេងខ្លួន​សិចស៊ី​មួយ​អស់ដៃ ធ្វើឲ្យប្រុសៗរឹងខ្លួន ក្នុងកម្មវិធី «Birthday Pool Party»

(ភ្នំពេញ)៖ អតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ បច្ចុប្បន្ន ទោះបីជានាងមានស្វាមី និងកូនក្ដី ប៉ុន្តែតារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាតជាមួយនឹង ការនិយមតែងខ្លួនស្រស់ស្អាតប្លែកៗ និងទាក់ទាញ ជាពិសេសនោះ គឺពេលទៅរួមកម្មវិធីមិត្តភក្តិជាអ្នកសិល្បៈផ្សេងៗ។ ជាក់ស្ដែង ខណៈកាលពីយប់ មិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានលេចមុខ ក្នុងកម្មវិធីជប់លៀង មួយរបស់មិត្តភិក្តសំណព្វចិត្ត ពោលគឺកម្មវិធី «Birthday pool party» ដែលជាកម្មវិធីខួបកំណើតធ្វើនៅអាងហែលទឹក ខណៈដែលអ្នកចូលរួម រួមជាមួយនឹង ស្រីមុំ ផ្ទាល់ស្លៀកពាក់ឈុតហែលទឹក ក្នុងនោះ គង់ ចាន់ស្រីមុំ ពិតជាមានភាពសិចស៊ី និងស្រស់ស្អាត មិនធម្មតា។

ជាការពិតក្នុងសម្លៀកបំពាក់ ឈុតប៊ីគីនីហែលទឹកពណ៌ខ្មៅ គង់ ចាន់ស្រីមុំ បានបញ្ចេញរាងយ៉ាងស្រឡួន គួបផ្សំជាមួយសាច់ដ៏សរខ្ចី ដូចបណ្ដូលចេក គឺកាន់តែធ្វើឲ្យអតីតតារាសម្ដែង និងជាអ្នកជំនួញវ័យក្មេងរូបនេះ រិតតែមានភាពទាក់ទាញ ក្រសែភ្នែកតែម្ដង ទោះបីជានាង មានកូនមួយជាប់ខ្លួនហើយក្ដី ក៏ធ្វើឲ្យអ្នកចូលរួម លាន់មាត់សរសើរគ្រប់គ្នា ថានាងពូកែថែរាង និងរូបសម្ផស្ស ឲ្យនៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យ ដដែល។

ម្យ៉ាងវិញទៀត អ្នកនាង គង់ ចាន់ស្រីមុំ ក៏ជាអ្នកជំនួញរកខាងផលិតផល ថែរក្សសម្រស់ទៀត ទើបធ្វើឲ្យស្រីស្អាត រូបនេះ គឺមើលទៅស្រស់ស្អាតគ្មានទាស់តែម្ដង ជាពិសេសពេលដែលបុរសៗឃើញហើយ ពិតជាសរសើរ និងច្រណែន ដល់ស្វាមីរបស់នាង លោកសីហា ដែលបានភរិយាស្រស់ស្អាត និងមានភាពវ័យឆ្លាត ដូចអ្នកនាង គង់ ចាន់ស្រីមុំ បែបនេះ។

ដោយឡែក បើក្រឡេកមកការងារសិល្បៈវិញ ទោះបីជាបច្ចុប្បន្ន អ្នកនាង គង់ ចាន់ស្រីមុំ ហាក់មិនទាន់បង្ហាញ វត្តមាន ក្នុងការចូលប្រឡូក ក្នុងសិល្បៈវិញក្ដី តែគេសង្កេតឃើញនាង តែបង្ហាញខ្លួន ក្នុងការថតសម្អាងការ ជាហូរហែផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ