• ​Apple គ្រោងបំពាក់ប្រព័ន្ធ 5G ​នៅ​លើ iPhone សម្រាប់ឆ្នាំ ២០២០

    ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស ​Apple បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​បន្ទះឈីប​ដែល​មាន​ដូច​ជា Intel និង Qualcomm ​ដើម្បី​បំពាក់​លើ​ស្មាតហ្វូន iPhone ឆ្នាំ ២០២០។

    ​យ៉ាង​ណា​មិញ យោង​តាម​របាយ​ការណ៍​ថ្មី បាន​បង្ហាញ​ថា Intel បាន​ជួប​បញ្ហា​ខ្លះ​លើ​ចង្វាក់​ផលិត​ឈឺប XMM 8160 ដែល​ជា​ស្រឡាយ​ឈីប 5G ​និង​ជា​ឈីប​ដែល Apple កម្ម៉ង់​ដោយ​ផ្ទាល់។

    ​បញ្ហា​រកាំ​រកូស​នេះ ​នឹង​អាច​អូស​បន្លាយ​ពេល​យូរ ​មិន​អាច​ប្រកាស​ចេញ​ឈីប 5G ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ​នេះ​ទេ អាច​នឹង​ឈាន​ចូល​ដល់​ខែ​សីហា ឆ្នាំ ២០២០ ឯណោះ​វិញ។

    ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​ក្រោយ​កើត​មាន​រឿង​អាក់​អន់​ចិត្ត​បែប​នេះ Apple ងាក​មក​ចាប់​ដៃ​ជាមួយ​នឹង Qualcomm ហើយ​ក៏​កំពុង​រៀប​ចំ​ចាប់​ផ្តើម​ផលិត​បន្ទះឈីប​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង ​ដើម្បី​ឲ្យ​ទាន់​ទីផ្សារ​ប្រកួត​ប្រជែង​ស្មាតហ្វូន​នា​ឆ្នាំ ២០១៩ និង ២០២០ ខាង​មុខ​នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ