• ប្រាសាទ​កោះកេរិ៍ត នៅក្នុង​ប្រទេស​កម្ពុជា មានការ​ទាក់ទាញ​ខ្លាំង​លើ​ពិភពលោក

    (ព្រះវិហារ)៖ ប្រាសាទកោះកេររ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ ហើយ ត្រូវបានកសាងឡើង នៅកំឡុងសតវត្សទី ១០។ ប្រាសាទកោះកេរ មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ដោយឆ្លងកាត់សង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវ ការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។

    តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យ សង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួច វត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរ បំផុត ដែលធ្វើឲ្យប្រាសាទមួយចំនួនធំ ត្រូវបានបាក់រ លំធា្លក់ដល់ដី។ ការផ្សាយរបស់CGTN គេហទំព័រដ៏ល្បីមួយ របស់ចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ