• ដូណាល់ ត្រាំ ធ្លាប់ហៅ ស៊ី ជិនពីង​ ថា​​ «ស្ដេចចិន»

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាលោកធ្លាប់បានហៅ និងចាត់ទុកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជា«ស្ដេចចិន» នៅអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៧។ នេះបើតាម ការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

    ថ្លែងនៅឯពិធីទទួលទានអាហារពេលល្ងាចមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថាលោក ស៊ី ជិនពីង ពេញចិត្តយ៉ាងខ្លាំងនៅពេលបានលឺលោកហៅថាស្ដេចចិន។ លោក ត្រាំ បានលើកឡើងនាឱកាសនោះដូច្នេះថា៖ «គាត់(លោក ស៊ី) បាននិយាយថាគាត់មិនមែនជាស្ដេចនោះទេ តែជាប្រធានាធិបតី មួយរូប…ប៉ុន្តែភ្លាមនោះ ខ្ញុំបានតបទៅវិញថា ទេ! អ្នកគឺជាប្រធានាធិបតីអស់មួយជីវិត ដែលនេះមានន័យស្មើនឹងស្ដេច»។

    គួររំលឹកថា លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តែប៉ុន្មានខែប៉ុណ្ណោះ មុននឹងសភាប្រជាជនចិនលុបចោលអណត្តិប្រធានាធិបតីនៅខែមីនា ឆ្នាំ២០១៨ ដើម្បីបើកផ្លូវឱ្យលោក ស៊ី ជិនពីង អាចកាន់ អំណាចអស់មួយជីវិត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ