• កង់បីបោះសំរាមចោលនៅតាមផ្លូវ ស្រាប់តែជនបរទេសឃេីញ​ក៏ចុះពីលេីម៉ូតូដេីររេីសយកមកទុក​ (មានវីដេអូ)

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញពីសកម្មភាព អ្នកបើករ៉ឺម៉កកង់បី បានបោះសម្រាមចោលនៅតាមទីសាធារណៈដែលជាទង្វើមួយអសីលធម៍ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះក្រោយពេលដែល អ្នកបើកកង់បី បានបោះសំបកកំប៉ុងចោល ក៏មានជនបរទេសមួយរូបដែលបានឈប់រង់ចាំស្តុប ចុះពីលើម៉ូតូរួចបានរើសសំបកកំប៉ុងកាន់នឹងដៃជាប់ ហើយក៏សម្លឹងមើលទៅអ្នកបើកកង់បី។

    នេះមិនមែនជាករណីថ្មីនោះទេ កាលពីមុនក៏ឃើញមានជនបរទេសមានទាំងជប៉ុន បារាំង បានដើរប្រមូលសំរាមនៅតាមទីសាធារណៈផងដែរ។ សូមបងប្អូនខ្មែរយើងមានការភ្ញាក់រលឹក ឈប់បោះចោលសំរាបផ្តេសផ្តាស និងជួយសំអាតបរិស្ថាន អាស្រ័យហេតុនេះសុំបងប្អូនមេត្តាជួយសំអាត និងទុកដាក់សំរាមទាំងអស់គ្នា៕

    ប្រភព​ Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ