• បញ្ញា​ សិទ្ធិ​ ​ទៅ​សម្តែង​នៅ​​អូ​ស្រ្តា​លី​ជួយ​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​ខ្មែរ​

    ភ្នំពេញៈ​ តា​រា​សម្តែង​​ និង​ជា​តា​រា​ចម្រៀង​លោក​ បញ្ញា​ សិទ្ធិ​ កាន់​តែ​មាន​ភាព​ម​មារ​ញឹក​ក្នុង​វិ​ស័យ​សិល្បៈ​នៅ​ក្នុងស្រុក​​ក៏​ដូច​ជា​នៅ​ក្រៅ​ស្រុក​ ដោយ​តា​រា​រូប​ស្រស់​នេះ​តែង​តែ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ប្រ​ទេស​នា​នា​ជា​ច្រើន​ប្រ​ទេស​​ដើម្បី​ថធ្វើ​ជា​ពិ​ធី​ករ​ និង​សម្តែង​ ថ្មីៗ​នេះ​ដែរ​លោក​ បញ្ញា​​ សិទ្ធិ​ ទើប​តែ​បង្ហាញ​ជា​សា​ធា​រណៈ​នៅ​លើ​បណ្តាញ​សង្គម​ថា​ខ្លួន​ទៅ​សម្តែង​នៅ​ក្នុង​ទឹក​ដី​ប្រ​ទេស​អូ​ស្ត្រា​លី​ចំ​នួន​៣​ខែ​ផង​ដែរ​។

    តា​រា​សម្តែង​ប្រុស​ និង​ជា​តា​រា​ចម្រៀង​ដែល​មាន​រូប​សម្រស់​ស្រស់​សង្ហា​មិន​ចាញ់​តា​រា​រួម​ជំ​នាន់​ ត្រូវ​គេ​ដឹង​ថា​មាន​សម្ថភាព​ខ្ពស់​មិន​ត្រឹម​តែ​មាន​ទេព​កោ​សល្យ​ក្នុង​ការ​ច្រៀង​ និង​សម្តែង​ប៉ុណ្ណោះ​ទេ​ លោក​ថែម​ទាំង​ជា​ពិ​ធី​ករ​ដែល​ពោ​រពេញ​ដោយ​សម្ថ​ភាព​មួយ​រូប​ផង​ដែរ​។

    លោក​​ បញ្ញា​ សិទ្ធិ​ ជា​តា​រា​ដែល​មាន​ប្រ​ជា​ប្រិយ​ភាព​ច្រើន​ពី​បណ្តា​អ្នក​គាំ​ទ្រ​​រូប​នេះ​បានឲ្យ​ដឹង​ពី​ការ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រ​ទេស​ថា​៖​«​ខ្ញុំ​មក​សម្តែង​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​២​ខែ​ និង​សម្តែង​នៅ​ប្រ​ទេស​ញូ​សេ​លែន​ចំ​នួន​១​ខែ​ផង​ដែរ​ ដែល​មាន​ការ​អញ្ជើញ​ពី​ខាង​ស​មា​គម​សិល្បៈ​វត្ត​សិ​រី​ជុំ​ស្ថិត​ក្នុង​ប្រ​ទេស​អូ​ស្ត្រា​លី និង​បាន​ធ្វើ​ដំ​ណើរ​មក​ជា​មួយ​សិល្បៈ​ករ​សិល្បៈ​ការិ​នីជា​ច្រើន​ទៀត​រួម​ជា​មួយ​បង​ ឈឿន​ ឧត្តម​ ផង​​ដែរ​​​»​។

    តា​រា​ព​ហុ​ជំ​នាញ​មាន​សាច់​សរ​ខ្ចី​មិន​ចាញ់​តា​រា​ស្រីលោក​ បញ្ញា​ សិទ្ធិ​​ ប​រិ​យាយ​បន្ត​ពី​គោល​ដៅ​ក្នុង​ការ​ទៅ​សម្តែង​នៅ​ក្នុងប្រ​ទេស​​​នូ​វែល​សេ​ឡង់ និង​ប្រ​ទេស​អូ​ស្ត្រា​លី​ទៀត​ថា​៖​«​ចំ​ពោះ​​ថ​វិ​កា​ដែល​ពួក​យើង​រក​បាន​ពី​ការ​សម្តែង​ពួក​យើង​បាន​យក​មក​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​វប្ប​ធម៌​ដូច​ជា​ព្រះ​ពុទ្ធ​សាស​នា​យើង​ និង​ជួយ​ក៏​សាង​វត្ត​សិ​រី​ជុំ​នៅ​ក្នុង​ប្រ​ទេស​អូ​ស្ត្រា​លី​ក្នុង​រដ្ឋ​មែល​ប៊ន​នឹង​តែ​ម្តង​»​។

    ចំ​ពោះ​ការ​ធ្វើ​ដំ​ណើរ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រ​ទេស​រ​យៈ​ជា​ច្រើន​ខែ​លោក​ បញ្ញា​ សិទ្ធិ​ បាន​បញ្ជាក់​ថា​ មិន​ខ្លាច​ក្នុង​ការ​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព​នៅ​ក្នុង​ប្រ​ទេស​ឡើយ​ ដោយ​សារ​មុន​ពេល​ឡើង​យន្ត​ហោះ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិនា​ កន្លង​ទៅ​នេះ​ លោក​បាន​បញ្ចប់​ក្នុង​ការ​ថត​កុន​ភាគ​ចំ​នួន​២​រឿង​រួច​ហើយ​ដែរ​ មាន​រឿង​«​ឆន្ទា​»​របស់​ទូរ​ទស្សន៍​ស៊ី​ធី​អិន​ សម្តែង​ជា​តួរ​​ឯក​ និង​រឿង​«​មន្ត​ស្នេហ៍​អ​នុ​សេ​នីយ៍​»​ របស់​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ សម្តែង​ជា​តួរ​សំ​ខាន់​ ចំ​ណែក​ឯ​ការ​ច្រៀង​វិញ​លោក​ក៏​បាន​បញ្ចប់​រួច​អស់​ហើយ​ដែរ​​។

    លោក ​​បញ្ញា​ សិទ្ធិ​ មាន​ងារ​ជា​អ្នក​ចម្រៀង​ និង​ជា​តា​រា​សម្តែង​ ល្បី​ឈ្មោះ​បង្ហើប​ពី​ការ​គាំ​ទ្រ​ពី​សំ​ណាក់​អ​និក​ជន​ខ្មែរ​រស់​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​ថា​៖​«​ចំ​ពោះ​បង​ប្អូន​ខ្មែរ​ដែល​គាត់​រស់​នៅ​ទី​នេះ​(ប្រ​ទេស​អូ​ស្ត្រា​លី​) គាត់​មាន​ការ​គាំ​ទ្រ​ច្រើន​មែន​ទែន​ និង​មាន​ការ​ស្រ​លាញ់​ចូល​ចិត្ត​យ៉ាង​ច្រើន​ដូច​គ្នា​»​៕​


    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ