• ស្រីស្អាត ប្រើសម្រស់ ដើរលក់ និងចែកចាយគ្រឿងញៀន យ៉ាងសកម្មនៅស្រុកភ្នំស្រួច…!

    កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ព្រឹកថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៩ បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះរឹបអូសបាន ម្សៅក្រាមពណ៌សរមួយកញ្ចប់ធំ, ដែកកេះចំនួន ០៥,ថង់ច្រកគ្រឿងញៀនចំនួន ០៣ដុំ។

    ជាមួយគ្នានោះកម្លាំងបានឃាត់ខ្លួនជនសង្សយ័ ០១នាក់ មានឈ្មោះ ថេង ស្រីលាភ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្នុងប្រតិបត្តិការនោះដែរ ឪពុកម្តាយ របស់ស្ត្រីនោះបានរត់គេចខ្លួនបាត់អស់ ។

    បច្ចុប្បន្នវត្តុតាង និងជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ