• ថ្ងៃនេះ ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទី២​​ ទាំងព្រឹក​ ទៅទិញឡានថ្មី

    ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទី២ជាទីស្រលាញ់ សុវត្ថិ មុនីនាគ ទិញរថយន្តស៊េរីទំនើប យ៉ាងស្រស់ស្អាតថ្មីស្រឡាង ខណៈដើមខែថ្មីផងដែរ។

    ដោយក្នុងនោះតារាប្រុសរូបនេះ និងកូនប្រុសបានលេងខ្លួន យ៉ាងស្រស់សង្ហានៅក្នុងសម្លៀកបំពាក់ឈុតពណ៌លឿង ទាំងព្រឹកព្រលឹម ទៅទិញរថយន្តស៊េរីទំនើបម៉ាក DODGE challenger srt demon 2018 ពណ៌ខ្មៅយ៉ាងស្រស់ស្អាត ដែលមានតម្លៃថ្លៃខ្លាំងគួរឲ្យកត់សម្គាល់។

    មិនត្រឹមតែប៉ុណ្ណោះ គេក៏ត្រូវបានដឹងថារថយន្តមួយនេះ មានតម្លៃរហូតដល់ ៨៣,៩៩៥ដុល្លារឯណោះ ទាំងនេះបើយោងតាមវេបសាយបរទេសមួយចំនួន បានបង្ហាញឲ្យបានដឹង។

    ជាមួយនឹងកាដូដើមខែរបស់តារាប្រុសវ័យក្មេងរូបនេះ ក៏មានមហាជនជាច្រើនរំភើបចិត្ត ជំនួសលោក ដែលទទួលបាននូវកាដូដ៏ធំ ពីលោកឪពុករបស់ខ្លួន ក្នុងតម្លៃយ៉ាងថ្លៃយ៉ាងដូច្នោះ៕

    ប្រភព​ Khmerload

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ