ឆ្នាំនេះខេត្តកំពង់ឆ្នាំងក៏នឹងរៀបចំសង្ក្រាន្តធំដែរ ដោយត្រៀមរៀបចំការប្រគំតន្រ្តីធំ និងមានកម្មវិធីកម្សាន្តជាច្រើនដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ នាថ្ងៃទី ១៤-១៥-១៦ ខែមេសាខាងមុខនេះ។
លោក ប្រាក់ វុទ្ធី ប្រធានក្រុមតន្ត្រីសិរីមង្គល បានដាក់សំណើមួយទៅកាន់រដ្ឋបាលសាលារាជធានីភ្នំពេញ ដោយបានស្នើសុំរៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅមុខសាលាខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងមានការប្រគំតន្ត្រីក៏មានការតាំងពិព័រណ៍ផលិតផលផងដែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ឆ្នាំនេះជាឆ្នាំទី៤ ដែលខេត្តកំពង់ឆ្នាំងត្រៀមរៀបចំសង្ក្រាន្តក្នុងខេត្ត។ មិនខុសពីបណ្ដាឆ្នាំមុនៗ ក្រៅពីមានការប្រគំតន្ត្រី មានការតាំងពិព័រណ៍ផលិតផល រួមនឹងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ ប៉ុន្តែអ្វីដែលកាន់តែពិសេស គឺកម្មវិធីត្រៀមសិល្បករ សិល្បការិនីល្បីៗ ត្រៀមមកចូលរួមច្រៀង និងសម្ដែង ក្នុងសង្ក្រាន្តនាពេលខាងមុខ។
លោកប្រាក់ វុទ្ធី បន្ថែមថា ក្រៅពីកម្មវិធីខាងលើ គឺនៅមានកម្មវិធីជាច្រើនទៀត ដូចជា៖
១. ក្លោងទ្វាជ្រូក
២. ក្លោងទ្វាសង្រ្កាន្តឆ្នាំថ្មី
៣. ក្រមាវេហា
៤. ឆ្នាំងដីចំបើង
៥. ផ្ទះស្បូវ
៦. ភូមិទេសភាពស្រុកស្រែ
៧. ភូមិលង្វេក
៨. ភូមិអូនអ៊ូក បងអ៊ូក
៩. ភូមិក្អមឆ្នាំង
១០. ភូមិ ថតរូប
១១. ភូមិតម្បាញ
១២. ភូមិចម្រៀង