• Real រកបាន​ជ័យ​ជម្នះ ២ប្រកួត​ជាប់គ្នា ក្រោយ​ការ​វិល​មក​ដឹកនាំ​លើក​ទី២ របស់ Zidane

    (ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់អធិរាជស Real Madrid ទទួលបានជ័យជម្នះ ២ប្រកួតជាប់ៗគ្នា គិតចាប់តាំងពី Zidine Zidane ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

    ម្ចាស់ជើងឯកពាន UEFA Champions League ៣សម័យកាលចុងក្រោយនេះ បានយកឈ្នះក្រុមភ្ញៀវ SD Huesca ក្នុងលទ្ធផល ៣-២ ចុងសម៉ោងក្នុងសប្តាហ៍ទី២៩ ជើងទី២ នៅ La Liga បន្តឈរនៅលេខរៀងទី៣ បណ្តោះអាសន្ន ដោយមាន ៥៧ពិន្ទុ និងដេញតាមពីក្រោយក្រុមកំពូលតារាង FC Barcelona ១២ពិន្ទុ និងក្រុមលេខ២ Atletico Madrid មាន ៥៩ពិន្ទុ ខណៈនៅសល់ ៩ប្រកួតទៀតបិទរដូវកាលឆ្នាំ២០១៨-២០១៩។

    ៣ពិន្ទុដែលរកបាននៅកីឡដ្ឋាន Santiago Bernabeu នារាត្រីថ្ងៃអាទិត្យគឺជាការរួមចំណែករកគ្រាប់បាល់ពីសំណាក់ កីឡាករ Isco, Ceballos និង Karim Benzema ខណៈអ្នកចាំទីវ័យ ២០ឆ្នាំ Luca Zidane ដែលជាកូនប្រុសរបស់អ្នក ចាត់ការទូទៅ Zidane ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូងជំនួសសិស្សច្បង Navas និង Coutois។

    Real Madrid ក៏បានយកឈ្នះក្រុមភ្ញៀវ Celta Vigo ២-០ ក្នុងក្របខណ្ឌ La Liga ដូចគ្នា ពោលគឺក្រោយពេលអតីត កីឡាករដែលបានជួយបារាំងឈ្នះជើងឯក World Cup 1998 Zidane ត្រូវបានតែងតាំងជាគ្រូថ្មីរបស់ Real Madrid ទើបបាន ៥ថ្ងៃប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ