កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ កម្មវិធីប្រកួតបវកញ្ញាចក្រវាល២០១៩ (Miss Universe Cambodia 2019) ក្នុងចំណោមបេក្ខភាព២៥រូប ទីបំផុតក៏បានរកឃើញម្ចាស់មកុដថ្មី គឺបានទៅលេីកញ្ញា សំណាង អេលីណា អាយុ១៨ឆ្នាំ មកពីរាជធានីភ្នំពេញ ជានិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ។
ដោយចំណាត់ថ្នាក់លេខ២ បានទៅលើ កញ្ញាថោង ម៉ាឡា, ចំណាត់ថ្នាក់លេខ៣ កញ្ញា ចន សុទីម៉ា, ចំណាត់ថ្នាក់លេខ៥ កញ្ញា ប៉ូគឹមថេង សុធីតា និងចំណាត់ថ្នាក់លេខ៥ កញ្ញា បុណ្យ កញ្ជនាធីតា។ កញ្ញា សំណាង អេលីណា នឹងតំណាងប្រទេសកម្ពុជាចូលរូមប្រកួត Miss Universe នៅចុងឆ្នាំ២០១៩នេះ៕