ជាព្រះរាជបុត្រារបស់ហ្លួង ក្រោយពីថ្ងៃប្រកាសជាសាធារណៈនូវរបប សាធារណរដ្ឋកម្ពុជា ដែលដឹកនាំដោយលោក សេនាប្រមុខ លន់ នល់ នៅថ្ងៃទី ០៩ ខែ តុលា គ.ស. ១៩៧០ រួចមកព្រះអង្គម្ចាស់ សុីសុវត្ថិ ដួងជីវិន បានប្តូរ និងលាលែងចាកចេញពីត្រកូលខត្តិយវង្សហ្លួងមកជារាស្ត្រសាមញ្ញវិញ ។
ថ្ងៃនេះ Colorise & Old Photos of Cambodia នឹងអធិបាយខ្លីៗពីប្រវត្តិរបស់ លោក សុីសុវត្ថិ ដួងជីវិន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ដូចតទៅ ៖
– ព្រះបិតា : ព្រះបាទសម្តេចព្រះ សុីសុវត្ថិ មុនីវង្ស អតីតព្រះចៅផែនដីក្រុងកម្ពុជា
– មាតា : អ្នកម្នាង ដួង មុនីរក្ស អុស
– ប្រសូត : ថ្ងៃទី ២១ ខែ ឧសភា គ.ស. ១៩៣៣ ក្នុងប្រាសាទខេមរិន្រ្ទ ក្រុងភ្នំពេញ
– ឆ្នាំ ១៩៦៥ : ជាប្រធានខុទ្ទកាល័យ នៃក្រសួងកសិកម្ម
– ឆ្នាំ ១៩៦៨ ធ្វើការនៅ កាកបាទក្រហមកម្ពុជា
– ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៧០ លាលែងចាកចេញ ពីត្រកូលខត្តិយវង្ស
– ឆ្នាំ ១៩៧០ ដល់ ១៩៧១ ជាអភិបាលខែត្រកណ្តាល ( ក្នុងរបប សាធារណរដ្ឋកម្ពុជា )
– ឆ្នាំ ១៩៧២ ជានាយកផ្នែកមុខងារ សាធារណៈ
– ឆ្នាំ ១៩៧២ ដល់ ១៩៧៣ ជាប្រធាននាយកដ្ឋាន សុីវិល
– ឆ្នាំ ១៩៧៣ ដល់ ១៩៧៤ ជារដ្ឋមន្ត្រី ក្រសួងកសិកម្ម
– ភរិយា : អ្នកអង្គរាជវង្ស សុីសុវត្ថិ សាន់តា ស្មីត
– មានបុត្រ ៥អង្គ ប្រុស ២ ស្រី ៣ ៖
១. អ្នកអង្គម្ចាស់ សុីសុវត្ថិ ធីរក្សវ៉ារ៉ូ
២. អ្នកអង្គម្ចាស់ សុីសុវត្ថិ សុទ្ធីរ៉ូ
៣. អ្នកអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ ជីវីណា
៤. អ្នកអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ សុទ្ធីកា
៥. អ្នកអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ ចិន្តាកាវី
– លោកអនិច្ចកម្ម នៅថ្ងៃទី ១៧ មេសា ១៩៧៥ នៅវត្តកោះ ? ដោយខ្មែរក្រហមយកទៅសម្លាប់ចោល ។
– ប្រភព ៖ Royalark.net