• គ្រូពេទ្យ៖ អ្នកធាត់ភាគច្រើន​ តាមពិតគឺ មកពីខំធ្វើការខ្លាំងពេក!

    ពួកយើងភាគច្រើន សុទ្ធសឹងតែមានភាពតានតឹង និងមានសម្ពាធពីការធ្វើការងារជាប្រចាំថ្ងៃ ដែលកត្តាទាំងនេះពិតជាប៉ះពាល់ដល់សុខភាពរបស់យើងខ្លាំងមែនទែន។ ជាក់ស្តែង ពួកយើងភាគច្រើនចាប់ផ្តើមឡើងគីឡូ នៅពេលចាប់ផ្តើមចូលធ្វើការងារ ហើយវាពាក់ព័ន្ធជាមួយនឹងកត្តាផ្សេងៗទៀត។

    ពេលនេះ គ្រូពេទ្យបានបញ្ជាក់ជាផ្លូវការថា មូលហេតុដែលបណ្តាលឱ្យឡើងទម្ងន់ អាចមកពីយើងខឹតខំធ្វើការងារខ្លាំងពេក!

    យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ជាទូទៅមនុស្សភាគច្រើនរមែងតែងតែនិយាយថា ពួកគេអាចគ្រប់គ្រងភាពតានតឹង និងអាចទទួលខុសត្រូវចំពោះភារកិច្ចបានច្រើន ដើម្បីទទួលបានការងារធ្វើ ខណៈពេលកំពុងតែសម្ភាសន៍ការងារ។ ប៉ុន្តែ ប្រសិនបើអ្នកខំធ្វើការខ្លាំងពេក វាអាចធ្វើឱ្យអ្នកឡើងទម្ងន់ធាត់បាន។ មូលហេតុគឺដោយសារតែអ្នកទទួលរងសម្ពាធការងារច្រើនដើម្បីបញ្ចប់ភារកិច្ច ហើយនៅពេលអ្នកមានភាពតានតឹងខ្លាំងពេក រាងកាយរបស់អ្នកនឹងទទួលរងផលប៉ះពាល់ទៅតាមនឹងដែរ។

    នៅពេលរាងកាយរបស់អ្នកទទួលយកភាពតានតឹង និងសម្ពាធខ្លាំង អ្នកអាចនឹងមានអាការគេងមិនលក់ ឬក៏ធ្លាក់ខ្លួនឈឺថែមទៀត។ បើមិនដូច្នេះទេ អ្នករមែងបញ្ចេញភាពតានតឹងរបស់អ្នកតាមរយៈការញុំាអាហារនៅលើតុធ្វើការរបស់អ្នក ឬក៏ញុំាអាហារច្រើនពេក ប៉ុន្តែទម្លាប់ទាំងនេះគឺពិតជាមិនល្អសម្រាប់សុខភាពនោះទេ។

    ជាក់ស្តែង នេះមិនមែនជាការរកឃើញអ្វីថ្មីនោះទេ ព្រោះគូ្រពេទ្យ និងអ្នកវិទ្យាសាស្រ្តបាន និងកំពុងតែងតែនិយាយថា ភាពតានតឹងដោយសារតែការធ្វើការងារ ធ្វើឱ្យអ្នកធាត់បាន។ ជាក់ស្តែងលោកវេជ្ជបណ្ឌិត Michael Mosley ធ្លាប់បានប្រាប់ក្រុមសារព័ត៌មាន BBC ថា៖

    «ភាពតានតឹង គឺប៉ះពាល់ទៅដល់ការគេង និងកម្រិតជាតិស្ករក្នុងឈាមរបស់យើង ដែលនេះជាកត្តាដែលនាំឱ្យយើងឃ្លានអាហារ និងពេលយើងញុំាអាហាររួច ធ្វើឱ្យយើងសប្បាយចិត្ត។»

    លោកបន្ថែមទៀតថា ប្រសិនបើស្ថានភាពបែបនេះនៅតែបន្តទៀត វានឹងធ្វើឱ្យសុខភាពរបស់យើងកាន់តែយ៉ាប់យ៉ឺនឡើងៗ រហូតដល់ហួសទម្ងន់ (ធាត់ពេក) និងធ្វើឱ្យយើងមានជំងឺទឹកនោមផ្អែមប្រភេទទី២ (type-2 diabetes) ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន។

    ដូច្នេះលោកគ្រូពេទ្យបានឱ្យជាដំបូន្មានថា វាគឺជាកត្តាដ៏សំខាន់ដែលយើងត្រូវតែស្វែងរកវិធីផ្សេងទៀត ដូចជាការហាត់ប្រាណ ឬក៏ធ្វើអ្វីផ្សេងទៀតដើម្បីបន្ថែមភាពតានតឹង (ចៀសវាងការញុំាដើម្បីបន្ថែមសម្ពាធ) និងសូមកុំដាក់សម្ពាធលើខ្លួនអ្នកខ្លាំងពេកចំពោះរឿងការងារ៕

    ប្រភព៖ khmerload

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ