នាយករដ្ឋមន្ត្រីប្រ៊ុយណេ នឹងសម្រេចអនុម័តច្បាប់ថ្មី កំណត់ដាក់ទោសប្រហារជីវិត ដោយឱ្យប្រជាជនយកដុំថ្មគប់រហូតទាល់តែស្លាប់ ។ ច្បាប់ថ្មីនេះនឹងត្រូវអនុម័តជាធរមាននៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ ។
ការប្រកាសបង្កើតច្បាប់ព្រហ្មទណ្ឌថ្មី ប្រហារជីវិតអ្នកស្រឡាញ់ភេទដូចគ្នានៅលើទឹកដីប្រទេសដែលតូចជាងគេនៅតំបន់អាស៊ាននេះ គឺយោងទៅតាមសាសនាឥស្លាមដ៏តឹងរ៉ឹងបំផុត ។ ការស្រឡាញ់ភេទដូចគ្នាចាត់ទុកជាជនល្មើសដែលបំពានទៅលើសាសនាឥស្លាម ។ ការដាក់ទោសដោយការគប់ដុំថ្មរហូតទាល់តែស្លាប់នេះ គឺនឹងអនុវត្តដោយផ្ទាល់នៃក្រុមមូស្លីមក្នុងប្រទេសប្រ៊ុយណេ ។
ច្បាប់ថ្មីដ៏តឹងរ៉ឹង នេះ ធ្លាប់ត្រូវបានប្រកាសកាលពីឆ្នាំ ២០១៤ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០១៩ ច្បាប់ដ៏ឃោឃៅនេះត្រូវបានប្រកាសឡើងដោយស្ងៀមស្ងាត់បំផុត ។ យ៉ាងណាក្ដីបន្ទាប់ពីការប្រកាសច្បាប់ព្រហ្មទណ្ឌថ្មី ឱ្យមានការដាក់ទោសប្រហារជីវិតនេះ បានធ្វើឲ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់ក្រុមសិទ្ធិមនុស្ស ដោយសារប្រទេសមួយនេះក៏ធ្លាប់បានអនុម័តច្បាប់ដ៏ឃោឃៅមួយ គឺការដាក់កាត់ដៃចោល ចំពោះបុគ្គលដែលពាក់ព័ន្ធអំពើលួច ឬ ប្លន់ ៕