• ស្ពានជ្រោយចង្វារទី១ ត្រូវជប៉ុនជួសជុលរួចរាល់ហើយ​ ចាំតែថ្ងៃបើកឲ្យជិះទេ

    ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានជួសជុលលឿនជាងការគ្រោងទុក នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំ។ ហើយការជួសជុលនេះជប៉ុនបានប្រើបច្ចេកវិទ្យាទំនើប ធ្វើការសម្អាត ដោយមិនមានការបំពុលទៅដល់បរិស្ថានទៀតផង អ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្ពានជ្រោយចង្វារនេះក៏បន្ងែមគំនូស​បែងចែក​ច្បាស់លាស់​សម្រាប់យាន្តជំនិះនិង​ថ្មេីរជេីង​ ដោយសង្ឃឹមថានឹងមិនមានការនរំលោភ​ចំណែក​ផ្លូវ​គ្នា​ទៀត​ទេ។

    គួររំលឹកថាគម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយស្ពានជ្រោយចង្វារទីមួយនេះ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៣ មេសា ២០១៩ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ