• ខ្លាំងណាស់បុិ! ខឹង​គេ​មិន​ហៅ​ផឹកស៊ី​ បើក​រថយន្ត​ឡិច​ស៊ី​ស បុក​រះ ស្លាប់​២​នាក់ភ្លាមៗ នៅនិងកន្លែង

    ភ្នំពេញ​ ៖ ​តៃកុង​រថយន្ត​ជា​ជនបង្ក​គ្រោះថ្នាក់​ចរាចរ​នៅ​សង្កាត់​បឹង​សាឡាង​ត្រូវ បាន​បញ្ជូនមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ហើយ​បានធ្វើ​តេស្ត​ទឹកនោម ឃើញថា​លទ្ធផល​វិជ្ជមាន គឺមាន​ផ្ទុក​សារធាតុ​ញៀន​។​

    ន្ត្រីនគរបាល​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​ជនបង្ក​គ្រោះថ្នាក់​ចរាចរ​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទូល​គោក ឈ្មោះ ទី​ម គីម​ទិច​ដែល​បាន​បុក​រះ បណ្តាលអោយ​មនុស្ស​២​នាក់​ស្លាប់ របួសធ្ងន់​១​នាក់ និង​ស្រាល​៥​នាក់ បាន​បញ្ជូនមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​”​។​

    ​នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ នា​ថ្ងៃទី​២៨​មីនា​នេះ មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយគ្រឿង បាន​បុក​រះ នៅក្រោយ​​អធិការ​ខណ្ឌទួលគោក ស្ថិតក្នុង​សង្កាត់​បឹង​សា​ឡាន សង្កាត់​ទួលគោក រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់ បាត់បង់​ជីវិត និង​ជាច្រើន​នាក់ បាន​រងរបួស​។​

    តាម​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-2395 បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ សង្ស័យ​មាន​អ្នកស្លាប់ និង​រងរបួស​ជាច្រើន​នាក់ ហើយ​តែ​កុង​ឡាន​ត្រូវ បាន​ឃាត់ខ្លួន​។​

    ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ នេះ គឺ​មកពី​បុរស​ម្នាក់ ខឹង​គេ​មិន​ហៅ​ផឹក​ស៉ី បែរជា​បើក​រថយន្តបុក​រះ បណ្តាល​ឲ្យ​មាន​អ្នករងរបួស និង ស្លាប់ ។​

    ​ជនបង្ក​មានឈ្មោះ ទឹម គឹម​តិច​អាយុ ៣៥​ឆ្នាំ មុខរបរ ធ្វើស្លាធម៌ដូង ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​លេខ​៣២៤ ភូមិ​៤ ក្រុម​១៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំណែកឯ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ ថា បញ្ញា (​របួសធ្ងន់​), ឈ្មោះ សំបូរ ដា (​របួសធ្ងន់​), ឈ្មោះ សំបូរ ទិ​ត្យ (​របួសធ្ងន់​), ឈ្មោះ យាយ ហាន (​របួសធ្ងន់​) រីឯ​អ្នកស្លាប់​ទាំង ២​នាក់​មានឈ្មោះ យាយ យ៉ុម ភេទ​ស្រី ស្លាប់​នៅ​កន្លែង និង​ម្នាក់ទៀត​ឈ្មោះ ស៊ុយ សឿន ភេទ​ប្រុស ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​។​

    ​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​កន្លែង​កើត​ហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កេ​ី​ត​ហេតុ បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​រៀបចំ​ធ្វើពិធី​សែន​លោកតា​រួច ក៏មាន​កម្មវិធី​ផឹក​ស៉ី​តិចតួច​ជា​រៀងរាល់ឆ្នាំ​ពេលនោះ បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ​ជនបង្ក រួច​ក៏បាន​នាំគ្នា​ហៅ​មក​ហូប​អី​ជុំគ្នា តែ​ជនបង្ក​មិន​បានមក​ហូប​អី​នោះទេ ដោយបាន​អង្គុយ​នៅមុខ​ផ្ទះ​របស់ខ្លួន​។ មួយ​ស្ទុះ ក្រោយមក ជនបង្ក​បាន​ដើ​រ​ចូលទៅ​ក្នុងផ្ទះ ឮ​សំឡេង​ឈ្លោះ ប្រ​កែ​ត​គ្នា រួច​ជនបង្ក​ក៏បាន​វាយ​កញ្ចក់​ផ្ទះ​បែក ហើយ​ក៏​ថយ​រថយន្ត​ខាង​លើចេញមកក្រៅ​។

    ​ភ្លាមៗ​នោះ ស្រាប់តែ​ឃើញ​ជនបង្ក ក៏បាន​បើក​រថយន្ត ទៅបុក​រះ​តែម្តង ដោយ​នៅខាងមុខ​នោះ គឺមាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​អង្គុយ​ហូប​អី​នៅ​ទីនោះ បណ្តាល​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​រងរបួស​ធ្ងន់ ៦​នាក់ ក្នុងនោះ​មាន ២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។ ក្រោយពេល​កើត​ហេតុ ជនបង្ក​បាន​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចេញមក​អន្តរាគមន៍​ឃាត់​ខ្លូន​បាន​ជនបង្ក​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ