• ទីបំផុត​ ឥណ្ឌា​ក្លាយ​ជា​មហា​អំណាច​អវកាស​ទី៤ លើលោក ក្រោយតេស្តបច្ចេក​វិទ្យា​មីស៊ីល បាញ់​កម្ទេចផ្កាយ​រណប​ដោយ​ជោគជ័យ

    (ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា នាថ្ងៃពុធនេះបានប្រកាសឲ្យដឹងថា ប្រទេសឥណ្ឌាបានបាញ់ទម្លាក់ផ្កាយរណប មួយរបស់ខ្លួន ដែលស្ថិតនៅគន្លងកម្រិតទាបរបស់ផែនដី ដោយវាគឺជោគជ័យដ៏ធំមួយនៃការធ្វើតេស្តបច្ចេកវិទ្យា គ្រាប់មីស៊ីល ប្រឆាំងផ្កាយរណប (A-SAT)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសាសរព័ត៌មាន Independent នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

    ក្នុងឱកាសនៃការថ្លែងសារទៅកាន់ប្រជាជាតិនាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាន លើកឡើងថា ឥណ្ឌា ទើបសម្រេចបានសមិទ្ធផលដ៏ធំមួយជាប្រវត្តិសាស្រ្ត គឺការប្រើប្រាស់មីស៊ីលបាញ់ទម្លាក់ ផ្កាយរណបក្នុងទីអវកាសដោយជោគជ័យ។ លោក Modi បានប្រកាសថា ប្រការនេះបានធ្វើឲ្យប្រទេសឥណ្ឌា ក្លាយខ្លួនជាមហាអំណាចទី៤ក្នុងវិស័យអវកាស ព្រោះថាកន្លងមកមានតែសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ប៉ុណ្ណោះ ដែលសម្រេចបានជោគជ័យដ៏ធំធេងនេះ។

    គួរជម្រាបថា យោងតាមការអះអាងរបស់លោក Modi បច្ចេកវិទ្យាដែលឥណ្ឌាទើបសម្រេចបាននេះ នឹងមិនត្រូវ យកទៅប្រើប្រាស់ ប្រឆាំង នឹងប្រជាជាតិដទៃណាមួយឡើយ គឺសម្រាប់តែសន្តិសុខរបស់ប្រទេសឥណ្ឌាផ្ទាល់ ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ