• Zidane ស្នើសុំ ១១៣លាន​ដុល្លារពីក្លឹប Real Madrid ដើម្បី​ទិញ Pjanic ពី Juventus

    (ម៉ាឌ្រីដ)៖ យោងតាមសារព័ត៌មានអ៊ីតាលីបានឲ្យដឹងថា លោកគ្រូបង្វឹកថ្មី Zinedine Zidane បានស្នើសុំកញ្ចប់ទឹក ប្រាក់ប្រមាណ ១០០លានអឺរ៉ូ ស្មើនឹង ១១៣លានដុល្លារពីប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez ដើម្បីនាំយកកីឡាករខ្សែបម្រើប្រយុទ្ធ Miralem Pjanic របស់ក្លឹបសេះបង្កង់ Juventus។

    នេះគឺជាសំណើ ក៏ដូចជាកីឡាករទី១ បន្ទាប់បុរសសញ្ជាតិបារាំងរូបនេះវិលមកដឹកនាំ Real Madrid ជាលើកទី២ នៅកីឡដ្ខាន Santiago Bernabeu គ្រាដែលកីឡាករសញ្ជាតិបូស្នី Pjanic ជាគោលដៅដ៏សំខាន់ផងដែរក្នុង ចំណោម កីឡាករ Sadio Mane របស់ Liverpool និង Eden Hazard របស់តោខៀវ Chelsea។

    ខ្សែបម្រើកណ្ដាលវ័យ២៨ឆ្នាំ Pjanic បច្ចុប្បន្នក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមជើងឯកអ៊ីតាលី Juventus ដោយរូបគេទើបតែបានបន្ដកិច្ចសន្យាថ្មីជាមួយក្លឹបនេះរហូតដល់ឆ្នាំ២០២៣ ដោយបានចូលចំនួន ៨៤ប្រកួត និងរកបាន ១៣គ្រាប់ចាប់តាំងពីឆ្នាំ២០១៦ ក្រោយផ្ទេរចេញពីក្លឹបអ៊ីតាលីដូចគ្នា AS Roma៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ