• ខ្លាប៉ះខ្លាហើយ! លោក ពេជ្យ ស្រស់ ចង់ប្តឹង ផែង វណ្ណៈ រឿងយកលុយទៅចូលបុណ្យ ជំនួសជនបង្ក

    លោក ផែង វណ្ណះ នៅវេលាម៉ោង​ ១២:០០​ នាទី​ ថ្ងៃទី​ ២៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ខ្ញុំ​បាទ​តំណាងអោយ​ម្ចាស់​រថយន្ត​លេខ​ 2AF-7777 ភ្នំពេញ​ បាន​នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ អាមេរិក​ ទៅចូលបុណ្យសពក្មួយស្រី​ ឌុំ​ រីដា​ នៅភូមិ​កំពង់​ដំរី​ ឃុំ​ ព្រែក​តាម៉ាក់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ។

    “បន្ទាប់ពី​បុណ្យសពរួច​ឪពុក​ម្តាយ​ ក្មួយ​ស្រី​នឹងឡេីងមកដោះស្រាយដេីម្បីទទួលសំណងរដ្ឋប្បវេណី​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ ចំពោះ​បញ្ហា​អ្នកបេីកបរ​តុលាការ​នឹងបន្តការងារតាមនិតិវិធី​ ។ សូមវិញ្ញាណក្ខន្ត​ក្មួយ​ស្រី​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ​ ។”

    នេះជាការលេីលឡេីងផ្ទាល់ក្នុងផេកផ្លូវការរបស់លោក ផែង វណ្ណះ ដែលស្របពេលជាមួយនេះដែរលោក ពេជ្យ ស្រស់បានលើកឡើងថា៖ «តើជនបង្កមានអ្វីទាក់ទងនឹងលោក ផែង វណ្ណៈ ? បានជាលោក ផែង វណ្ណៈ ក្លាយទៅជាជននាំសារ ឲ្យឃាតករសម្លាប់និស្សិតឆ្នើមទៅវិញ ចុះហេតុអ្វីមិននាំជនបង្កទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពជនរងគ្រោះ បែរជាឲ្យអ្នកមិនមែនជាជនបង្កទៅជំនួសខ្លួនវិញ? បើតាមខ្ញុំដឹងចរិកលោក ផែង វណ្ណៈ គឺនឹងស្រែកជំទាលរកមុខអ្នកបង្កឲ្យទៅទទួលទោស ប៉ុន្តែលើកនេះ គឺផ្ទុយស្រលះ ដោយសារជនបង្កមានទំនាក់ទំនងជាមួយនឹងខ្លួន បែរជាលោក ផែង វណ្ណៈ មិនស្រែកជំទាលរកជនបង្កទេ ថែមទាំងស្ម័គ្រចិត្តធ្វើជាព្រាបនាំសារយកថវិកាជូនគ្រួសារសពជនរងគ្រោះថែមទៀតផង។ ខ្ញុំចង់ប្រាប់ទៅលោក ផែង វណ្ណៈ និងក្រុមអ្នកបង្កថាលុយមិនអាចទិញជីវិតមនុស្សបានឡើយ ហើយលោក ផែង វណ្ណៈ គួរឲ្យយោបល់ទៅជនបង្កឲ្យចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ទើបជាការប្រសើរ។ ដូច្នេះករណីនេះ បើមិនប្រយ័ត្នទេគឺលោក ផែង វណ្ណៈ ក៏អាចមានទោសដែរ គឺ ជាប់ពីបទឃុបខិតសមគំនិត និងពីបទលាក់បំពួនឃាតករ»

    មិនឲ្យហួសយូរផែនវណ្ណៈបានបកទៅវិញថា៖ «លឺថា ពេជ្យ ស្រស់ ចង់ផ្តឹង ផែន វណ្ណៈ រឿងយកលុយ ទៅចូលបុណ្យសព? ហុឺម និយាយមែន ត្រឹងមេបក្សចាញ់ឆ្នោត ពេជ្យ ស្រស់ មិនដឹងធ្វើក្តស្អី ផែន វណ្ណៈ កើតទេ»។

    ចំពោះសង្គ្រាមពេក្យសំដីមួយនេះ មិនដឹងថាវានៅតែបន្តទៀតឬយ៉ាងណាទេ តែរឿងដែលសំខាន់ ជនបង្កដែលបើកបរបង្កគ្រោះថ្នាក់ឲ្យក្មេងស្រីម្នាក់ស្លាប់នោះ គួរតែមកទទួលទោសដោយផ្ទាល់ចំពោះមុខច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ