លេខតួ ឬលេខអត្តសញ្ញាណរថយន្ត (Vehicle Identification Number) គឺមិនមែនជាលេខសម្ងាត់អ្វីមួយនៃឡានទេ ។ លេខតួជាលេខសំគាល់រថយន្តដែលប្រើដើម្បីបញ្ជាក់ ឆ្នាំផលិត (year), ម៉ាកឡាន (make), ម៉ូដែល (model), រូបរាងឡាន (trim package), ទំហំម៉ាស៊ីន (engine size), និងប្រភេទប្រអប់លេខ (transmission type) ។
ជាឧទាហរណ៍ ៖ ឡាន Lexus SC 430 ដែលាមានលេខតួ (JTHFN48Y540049399)អ្នកអាចបកប្រែលេខតួ ឬដោះលេខកូដ (decode VIN) របស់រថយន្ត Toyota និង Lexus ដោយចូលទៅគេហទំព័រមួយនេះ http://parts.olathetoyota.com/vin-decoder×
ដំបូងដោយគ្រាន់តែអ្នកត្រូវកត់លេខតួឡានរបស់អ្នក ដែលជាធម្មតាឡានគ្រប់ម៉ាក គ្រប់ម៉ូដែលមានកូដ 17 ខ្ទង់ ហើយវាត្រូវបានវាយពុម្ពជាប់នឹងតួឡាន និងនៅក្នុងទីតាំងផ្សេងគ្នាមួយចំនួនដូចជា ៖
1. នៅលើស្លាកលោហៈ (metal tag) មួយដែលស្ថិតនៅលើផ្ទៃតាប្លូឡាន ដែលអាចមើលឃើញវាតាមកញ្ចក់នៅលើចំហៀងខាងទីតាំងចង្កូតឡាន ។
2. បិទនៅគែមខាងក្នុងទ្វាអ្នកបើកបរ ។
3. វាក៏អាចបិទនៅក្រោមដំបូលម៉ាស៊ីនខាងមុខឡាន អាចនៅផ្នែកណាមួយនៅទីនោះ ។
ជួនកាលរោងចក្រឡានក៏អាចវាយពុម្ពលេខ VIN នៅលើកញ្ចក់បង្អួចឡាន ឬក៏នៅលើផ្ទៃលោហៈមានទីតាំងខាងក្រោមកង់បម្រុង (spare tire) និងអាចមាននៅទីតាំងមួយចំនួនទៀត ។
ជាឧទាហរណ៍ដើម្បីដោះលេខកូដ VIN របស់រថយន្តមួយ។ លេខឬអក្សរ 3 ខ្ទង់ដំបូងគឺវាបញ្ជាក់អំពីម៉ាក់ឡាន, ម៉ូដែល និងរោងចក្រផលិតឡាន។ កូដខ្ទង់ទី 4 ប្រាប់អំពីលក្ខណៈពិសេសនៃប្រពន្ធ័សុវត្ថិភាពឡាន។ កូដខ្ទង់ទី 5 អាចប្រាប់អំពីរូបរាងឡាន (trim level or series), ម៉ាស៊ីន (engine) និងជាញឹកញាប់កូដនេះបញ្ជាក់អំពីប្រភេទប្រអប់លេខ (transmission type) ។ លេខកូដខ្ទង់ទី 9 check digit គឺរោងចក្របង្កើតកូដនេះឡើងដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលេខតួរ។ វាត្រូវបានកំណត់ដោយប្រើរូបមន្តគណិតវិទ្យាមួយដែលពាក់ព័ន្ធនឹងតួលេខផ្សេងៗទៀតនៃ VIN ។
កូដខ្ទង់ទី 1 បញ្ជាក់ពីទីកន្លែលដែលរថយន្តបានផលិតនៅក្នុងប្រទេសណាមួយ៖
A – H ផលិតនៅអាហ្រ្វិច (stands for Africa)
J – R (except O and Q) ផលិតនៅអាស៊ី (stands for Asia)
S – Z ផលិតនៅអឺរ៉ុប (stands for Europe)
1 – 5 ផលិតនៅអាមរិកខាងជើង (stands for North America)
6 or 7 ផលិតនៅញូស្សែលែន ឬអូស្រ្តាលី (stands for New Zealand or Australia)
8 or 9 ផលិតនៅអាមេរិកខាងត្បូង (stands for South America)
កូដខ្ទង់ទី 2 និង 3 បញ្ជាក់អំពីរោងចក្រផលិតរថយន្ត ឬក៏ស្ថានបន័មួយ
1 រថយន្ត Chevrolet
6 រថយន្ត Cadillac
C រថយន្ត Chrysler
J រថយន្ត Jeep
T រថយន្ត Toyota
លេខ និងអក្សរកូដទាំងអស់នោះទេ ដើម្បីទទួលបានតារាងលេខកូដ និងអក្សរកូដទាំងអស់ អ្នកអាចរកបានដោយស្វែងរកនៅលើអីុនធឺណិត ដោយគ្រាន់តែស្វែងរកនៅ Wikibooks ដោយសរសេរពាក្យថា Word Manufacturer Identifier។
លេខ ឬអក្សរកូដខ្ទង់ទី 10 គឺជាកូដសំខាន់មួយដែលបញ្ជាក់អំពីឆ្នាំផលិត ។ ចំនែកឯកូដខ្ទង់ទី 11 បញ្ជាក់អំពីការតំឡើងរថយន្តនោះ (factory assembled) ។
លេខ 6 ខ្ទង់ចុងក្រោយប្រាប់អំពីលេខរៀងនៃការផលិតរថយន្ត ។ ឧទាហរណ៍រថយន្តដំបូងដែលបានផលិតចាប់ផ្តើមពីលេខ 000001 ។ លេខនេះកើនឡើងជាលំដាប់ទៅតាមល្បឿននៃចង្វាក់ផលិតកម្មរថយន្តនៅក្នុងរោងចក្រនីមួយៗ ។
លេខ និងអក្សរកូដខាងក្រោមជាកូដឆ្នាំដែលរថយន្តបានផលិតឡើង ដែលវាតែងនៅខ្ទង់ទី 10 នៃលេខតួ ។ ឆ្នាំផលិតគឺជាពត៌មានសំខាន់បំផុតសំរាប់អ្នកប្រើប្រាស់រថយន្ត និងការងារសំខាន់ផ្សេងៗ ។ល។
ប្រភព៖ Home_ហូមហ្គារាស_Garage