• ជើងខ្លាំង​ប្រដាល់​ក្នុង​ទ្រុង Conor McGregor ប្រកាស​ចូល​និវត្តន៍​ពី​ប្រដាល់ MMA

    (បរទេស)៖ កីឡាករប្រដាល់ក្នុងទ្រុង UFC ដែលឈរនៅចំណាត់ថ្នាក់លេខ៣ ពិភពលោក Conor McGregor បានប្រកាសចូលនិវត្តន៍ពីប្រដាល់ក្បាច់គុនចម្រុះ MMA ជាផ្លូវការហើយនាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោយពីជាប់បម្រាមមិនឲ្យឡើងប្រកួតនាពេលថ្មីៗនេះ។

    តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសដែលបានដកស្រង់ពីបណ្តាញសង្គមនៃកីឡាករសញ្ជាតិអៀរឡង់ វ័យ៣០ឆ្នាំថា «សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំបានសម្រេចចិត្តអំពីការចូលនិវត្តន៍ពីកីឡានេះជាផ្លូវការដូចអ្នករាល់គ្នាបានដឹង ហើយ (Mixed Martial Art) នៅថ្ងៃនេះ។ ខ្ញុំសូមជូនសមាជិកទាំងអស់នឹងបន្តជោគទៅមុខទៀតក្នុងការប្រកួតក្រោយៗ។ ការសម្រេចចិត្តព្យូរស្រោមដៃនេះ គឺខ្ញុំបានធ្វើការអតីតដៃគូចាស់ខ្ញុំម្នាក់គឺ Proper Pina Coladas»។

    សូមរំលឹកផងដែរថា Conor McGregor ត្រូវបានក្រុមគណៈកម្មាធិការនៃរដ្ឋ Nevada ដាក់ពិន័យមិនឲ្យឡើងសង្វៀន ប្រកួតនាពេលថ្មីៗនេះ ក្រោយពេលផ្ទុះជម្លោះនៅសង្វៀន UFC 229 ក្រោយប្រកួតចាញ់កីឡាកររុស្ស៊ី Khabib Nurmagomedov ដែលជា១ប្រកួតចុងក្រោយរបស់គេក្នុង MMA កាលចុងឆ្នាំ២០១៨ កន្លងទៅ និងត្រូវបានលុបចោលទៅវិញ ក្នុងការចរចាឡើងវ៉ៃទល់នឹងកីឡាករអាមេរិក Nate Diaz ក្នុងជំនួបលើកទី៣ ផងដែរ។

    កីឡាករដែលមានកម្ពស់ ១.៧៥ម៉ែត្រ វ័យ៣០ឆ្នាំ Conor McGregor បានចាប់ផ្តើមអាជីពប្រដាល់ក្នុងឆ្នាំ២០០៨ ធ្លាប់ឡើងប្រកួតប្រដាល់ក្បាច់គុនចម្រុះ (MMA) បានចំនួន ២៥ដង ក្នុងឈ្នះ២១ដង ចាញ់៤ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ១៨ដង ខណៈដែលធ្លាប់ប្រកួតបែបប្រដាល់សកលបាន ១ដងដែរ ដោយចាញ់កីឡាករ អាមេរិក Floyd Mayweather ក្នុងទឹកទី១០ កាលខែសីហា ឆ្នាំ២០១៨ នៅសង្វៀនស្ថិតនៅ Las Vegas សហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ