(លីស្បោន)៖ ការប្រកួតវគ្គជម្រុះជើងឯកទ្វីបអឺរ៉ុប UEFA Euro 2020 ក្រុមការពារជើងឯកព័រទុយហ្គាល់ បានត្រឹម ស្មើ ទល់នឹងក្រុមសែប៊ី ក្នុងលទ្ធផល ១-១ ខណៈកីឡាករឆ្នើម Cristiano Ronaldo បានរងរបួស ហើយក៏នៅមិន ទាន់រកបានគ្រាប់បាល់ទេ សម្រាប់ការប្រកួតទាំង ២លើក។
ការប្រកួតនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នាទីក្រុង Lisbon ក្នុងកីឡដ្ឋាន Estádio Sport Lisboa ដែលជាកីឡដ្ឋាន របស់ក្លឹប Benfica ការប្រកួតបានត្រឹមស្មើគ្នា ១-១ ក្នុងនោះក្រុមភ្ញៀវរកបានគ្រាប់បាល់នាំមុខមុនដោយការស៊ុត បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Dusan Tadic នាទី ៧ ខណៈក្រុមម្ចាស់ផ្ទះស៊ុតតាមស្មើដោយកីឡាករ Danilo Pereira នៅនាទី៤២ បន្ថែមលើការស្មើ ០-០ ពេលប៉ះអ៊ុយក្រែនកាលពីថ្ងៃបើកឆាកក្នុងពូល B ខណៈអ៊ុយក្រែន កំពុងឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះម្ចាស់ផ្ទះលិចសាំបួរ ២-១ នៅនាចុងម៉ោង ដោយរក បាន ៤ពិន្ទុច្រើនជាងគេ។
គួរបញ្ជាក់ផងថា ព័រទុយហ្គាល់ បានកំពុងឈរនៅលេខរៀងទី៣ បណ្តោះអាសន្ន និងមាន២ពិន្ទុ ហើយប្រកួតលើ ទីពីរនេះដែរ តារាឆ្នើម Cristiano Ronaldo វ័យ៣៤ឆ្នាំ លេងបានតែ៣១ នាទីប៉ុណ្ណោះក្នុងការប្រកួតលើកទីពីរក៏ ត្រូវបានដូរចេញដោយសាររងរបួស៕