• ទីបំផុត ព្រះរាជ​អាជ្ញា​សម្រេច​ចោទ​ប្រកាន់ សាន្ត សុខម ពី​បទ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថានភាព​ទម្ងន់​ទោស ដោយ​គំរាម​កំហែង​នឹង​អាវុធ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់»

    (កំពង់ចាម)៖ ទីបំផុត! នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ សាន្ត សុខម ចំនួន២បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់» ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។ បន្ទាប់ពីចោទប្រកាន់រួច សំណុំរឿងនេះ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរតែម្តង។

    ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បានបញ្ជូនទៅកាន់តុលាការខេត្តកំពង់ចាមហើយ នារសៀលថ្ងៃទី២៥ ខែមីនា បន្ទាប់ពីរូបគេ បានបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។

    មន្រ្តីអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានចេញមកបង្ហាញមុខនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត នៅរសៀលថ្ងៃនេះ ដើម្បីទទួលទោសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើយុវជនទាំង២នាក់នោះ។

    គួរបញ្ជាក់ដែរ ជនសង្ស័ខាងលើជាកូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាមេអាវុធហាតខេត្តក្រចេះបច្ចុប្បន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ