• CNN៖ គ្រូបង្រៀនជនជាតិ​កេន​យ៉ាម្នា​ក់ ឈ្នះ​ពានរង្វាន់​គ្រូបង្រៀន​ពិភពលោក ជាមួយ​ទឹកប្រាក់រង្វាន់ ១​លានដុល្លា​រ

    លោក Peter Tabichi ដែល​ជា​គ្រូបង្រៀន​គណិត និង​រូបវិទ្យា​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេសកេន​យ៉ា ទទួលបាន​ប្រាក់រង្វាន់​ដ៏ច្រើន​សន្ធឹកសន្ធាប់​​ពី​មូលនិធិ VarKey Foundation នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​

    ​លោក Peter Tabichi បាន​ចំណាយ​ប្រាក់ខែ​របស់លោក​ចំនួន ៨០​ភាគរយៈ​ជា​រៀងរាល់ខែ ដើម្បី​ជួយ​អ្នកក្រ​។ លោក​បង្រៀន​នៅ​សាលា​​មួយ ស្ថិតក្នុង​ភូមិ Pwani ដោយ​មាន​កុំព្យូទ័រ​តែ​មួយ​ប៉ុណ្ណោះ ហើយ​អ៊ី​ន​ធឺ​ណេត​វិញ​ដើរ​មិន​លឿនទេ​។​

    ​សិស្ស​ស្ទើរតែ​ទាំងអស់​របស់​លោក គឺ​មកពី​គ្រួសារ​ក្រីក្រ ហើយ​ភាគច្រើន​ជា​ក្មេង​កំព្រារ ឬក៏​មាន​តែ​ឪពុក ឬ​ម្តាយ​ម្នាក់​។​

    ​វិធី​ប្រគល់​ពានរង្វាន់​គឺធ្វើឡើង​នៅក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ