លោកផែង វណ្ណៈ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកទាក់ទងនឹងករណីបាញ់ពលរដ្ឋស្លាប់នៅស្រុកបាភ្នំ ឈានទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ និង ម្នាក់ទៀតកំពុងរត់គេចខ្លួន។
លោកបានសរសេររៀបរាប់ថា៖ “ហេតុអ្វីអ្នកធំខ្លះ និង ឧកញ៉ាខ្លះ ខ្លាចការពិតម្ល៉េះ ? យប់ម៉ិញពេលដឹងថាខ្ញុំនឹង live Video និយាយអំពីរឿងនគរបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ហេីយចោទថាជាចោរ ស្រាប់តែលោកធំនៅខាងនគរបាលម្នាក់បានទូរស័ព្ទប្រាប់ខ្ញុំថា ករណីកូនឧកញ៉ា ជីម សុខ បាញ់នោះ សុទ្ធតែគ្នាយេីងទេ វណ្ណៈ ឯងកុំផ្សាយអី ? ឆ្លេីយតបទៅនឹងសំណេីរនេះខ្ញុំបានប្រាប់ថា សុំទោសបងផង ខ្ញុំមិនអាចបិទមាត់ បិទភ្នែក អោយពួកបងបាញ់សម្លាប់រាស្ត្រស្លូតត្រង់បាននោះទេ ខ្ញុំនៅតែផ្សាយដដែលដេីម្បីរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះ ។”
គួរបញ្ជាក់ថា ករណីបាញ់ពលរដ្ឋស្លាប់នៅស្រុកបាភ្នំ ឈានទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ និង ម្នាក់ទៀតកំពុងរត់គេចខ្លួន តាមរយៈ Facebook ផ្លូវការណ៍នៅយប់ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៩ សម្ដេចក្រឡាហោម ស ខេង ថ្លែងសារចូករួមរំលែកទុក្ខជនរងគ្រោះដែលមន្ត្រីនគរបាលស្រុកព្រះស្ដេចបាញ់ស្លាប់ និងសន្យារកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះ ។ ចំណែក ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរជាតិ បានអោយដឹងថា មន្ត្រីនគរបាលស្រុកព្រះស្ដេចមួយរូបដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់ពលរដ្ឋហេីយចោទថាចោរនោះត្រូវបានឃាត់ខ្លួន ចំណែក អធិការរងឈ្មោះ ជឹម រតនៈ កំពុងរត់គេចខ្លួន ។ ពន្លឺយុត្តិធម៌សំរាប់គ្រួសារជនរងគ្រោះមានវិញហេីយ ។ យេីងសង្ឃឹមថា សមត្ថកិច្ចក្រសួងមហាផ្ទៃ នឹងតាមចាប់ជនល្មេីសដេីម្បីយកមកផ្ដន្ទាទោសតាមច្បាប់ដោយមិនត្រូវលេីកលែងអ្វីទាំងអស់ ៕
ប្រភព៖ Khmernote