• ក្តៅៗ លទ្ធផលបោះឆ្នោត មិនផ្លូវការនៅថៃ ចេញនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ បង្ហាញថា គណបក្សភឿថៃកំពុងនាំមុខគេ

    (បាងកក)៖ ការបោះឆ្នោតនៅប្រទេសថៃ ត្រូវបានបញ្ចប់ទៅដោយរលូនកាលពីវេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃអាទិត្យ ទី២៤ ខែមីនា ម្សិលមិញនេះ ហើយការរាប់សន្លឹកឆ្នោត បណ្តោះអាសន្ន និងមិនទាន់ផ្លូវការ ក៏បានចាប់ផ្តើមឡើងជាបណ្តើរៗផងដែរ ដោយគិតត្រឹមវេលាម៉ោង ៩៖០០នាទី ព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា គណបក្សភឿថៃ (Pheu Thai Party) ទទួលបានអសនៈសរុប ១៣០ នាំមុនគណបក្សដទៃៗទៀត។ នេះបើតាមការ ចេញផ្សាយ ដោយសារព័ត៌មាន ថៃបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ នេះតែម្តង។

    ខាងក្រោមនេះគឺជាចំនួនអសនៈមិនទាន់ផ្លូវការ ដែលគណបក្ស នានាទទួលបាន៖

    * គណបក្សភឿថៃ (Pheu Thai Party) ទទួលបាន ១៣០អសនៈ
    * គណបក្សគណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath) របស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបាន ១២០អសនៈ
    * គណបក្សអនាគតទៅមុខ (Future Forward Party) ទទួលបាន ៧៨អសនៈ, * គណបក្សភូមិចៃថៃ (Bhumjaithai) ទទួលបាន ៤៩អសនៈ
    * គណបក្សប្រជាធិបតេយ្យ (Democrat Party) ទទួលបាន ៤៩អសនៈ,
    * គណបក្សឆាតថៃផាត់ថាណា (Chartthaipattana Party) ទទួលបាន ៩អសនៈ,
    * គណបក្សសេរីនិយមថៃ (Thai Liberal Party) ទទួលបាន ៩អសនៈ
    * គណបក្សសេដ្ឋកិច្ចថ្មី (New Economics) ទទួលបាន ៦អសនៈ,
    * គណបក្សមិត្តថៃ (Thai Friend Party) ទទួលបាន ៥អសនៈ, * គណបក្សរួបរួមសកម្មភាពថៃ (Action Coalition For Thailand) ទទួលបាន ៤អសនៈ
    * គណបក្សឆាតផាត់ថាណា (Chart Pattana Party) ទទួលបាន ២អសនៈ
    * គណបក្ស Thai Nation Power Party, Thai People Power Party, Thai Local Power Party, និង គណបក្ស Thai Forest Conservation Party ទាំង ៤គណបក្ស នេះសុទ្ធតែទទួលបាន មួយអសនៈដូចៗគ្នា។

    គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញមណ្ឌលបោះឆ្នោត ចំនួន ៩៣,២០០កន្លែង បានបើកទ្វារ នៅទូទាំងខេត្ត ចំនួន ៧៧របស់ប្រទេស ថៃ ដែលបានអនុញ្ញាតឲ្យពលរដ្ឋ ចូលទៅ បោះឆ្នោតបាន ចាប់ពី វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទី ល្ងាច ហើយ លទ្ធផលមិនទាន់ផ្លូវការ ត្រូវបានប្រកាសជាបន្តបន្ទាប់។ ដើម្បី អាច បង្កើតរដ្ឋាភិបាល មួយ បាន បក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អសនៈចាប់ពី ៣៧៦ ឡើងទៅនៅក្នុងចំណោម អសនៈសរុប ៥០០ នៅក្នុងរដ្ឋសភា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ