• លទ្ធផលបោះឆ្នោតបឋមមិនផ្លូវការ ៨៩% បង្ហាញថាគណបក្សគាំទ្ររបបយោធាថៃ Palang Pracharath កំពុងនាំមុខ

    (បាងកក)៖ លទ្ធផលបោះឆ្នោតបឋមមិនផ្លូវការ៨៩ភាគរយ បានបង្ហាញថាគណបក្សគាំទ្ររបបយោធាថៃ Palang Pracharath កំពុងនាំមុខគណបក្សដទៃនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ ជាមួយការគាំទ្រ៧.០លានសំឡេង។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។

    លទ្ធផលមិនផ្លូវការនេះដដែលចេញផ្សាយគណៈកម្មាការរៀបចំការបោះឆ្នោតថៃ ក៏បានបញ្ជាក់ដែរថាគណបក្សស្និទនឹងអតីត នាយករដ្ឋមន្ត្រីថៃលោក Thaksin គឺ Pheu Thai ទទួលបានសំឡេងគាំទ្រ៦.៦លានសំឡេង។ ដោយឡែក អ្នកជំនាញខ្លះ យល់ថាទោះបីជាលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏យោធាថៃនៅតែមានសិទ្ធិសម្រេចក្នុងកិច្ចការនយោបាយធំៗដដែល។

    គួរបញ្ជាក់ថា ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ បានព្រឹត្តទៅជាលើកដំបូងបំផុត គិតចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃកាលពីខែឧសភា ឆ្នាំ២០១៤មក។ អត្រាប្រជាជន​ទៅបោះឆ្នោតត្រូវគេវាយតម្លៃថាមានចំនួន៨០ភាគរយក្នុងចំណោមប្រជាជនថៃមានសិទ្ធិបោះឆ្នោត៥១.២លាននាក់។

    ចំណែកឯលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី០៩ ខែឧសភាខាងមុខ ហើយដើម្បី​អាច​បង្កើតរដ្ឋាភិបាល​មួយ​បាន បក្សនយោបាយ​ឈ្នះឆ្នោត ឬដៃគូចំរុះ​ត្រូវការ​អសនៈចាប់ពី៣៧៦ឡើងទៅក្នុងចំណោម​អសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុង​ព្រឹទ្ធសភា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ