• លេខ​សម្ងាត់​ Facebook រាប់​រយ​លាន​គណនី កំពុងស្ថិតក្នុងដៃ​បុគ្គលិក​ Facebook ជាង​ ២ ម៉ឺន​នាក់។

    វិបសាយ​និយាយ​អំពី​ប្រព័ន្ធ​សុវត្ថិភាព​ KrebsOnSecurity បាន​ចេញ​ផ្សាយ​ថា​​លេខ​សម្ងាត់​គណនី​ Facebook រាប់​រយ​លាន​ ​បាន​ស្ថិត​នៅ​ក្នុង​ដៃ​បុគ្គលិក​ Facebook ជាង​ ២ ម៉ឺន​នាក់។

    ក្រោយ​ពី​ការ​ចេញ​ផ្សាយ​នេះ Facebook បាន​ទទួល​ស្គាល់​ជា​សាធារណៈ​​តាម​រយៈ​​ប្លុក​ព័ត៌មាន​របស់​ខ្លួន ដោយ​បាន​សរសេរ​ថា ៖ “យើង​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​រួច​ហើយ ហើយ​​ជា​ការ​ប្រុង​ប្រយ័ត្ន​ ​យើង​នឹង​ផ្ដល់​ដំណឹង​ដល់​​ម្ចាស់​​អាខោន​ដែល​​មាន​លេខ​សម្ងាត់​ស្ថិត​នៅ​ក្នុង​ដៃ​បុគ្គលិក​​Facebook​”។

    Facebook បាន​បញ្ជាក់​ទៀត​ថា​លេខ​សម្ងាត់​ទាំង​នេះ​មិន​ដែល​ត្រូវ​បាន​អ្នក​​ក្រៅ ក្រៅ​ពី​បុគ្គលិក​​ក្រុមហ៊ុន​ Facebook បាន​ឃើញ​នោះ​ទេ ហើយ​​ក៏​មិន​ឃើញ​មាន​ភស្តុតាង​បង្ហាញ​ថា​បុគ្គលិក​របស់​ខ្លួន​បាន​​បំពាន ឬ ប្រើ​លេខ​សម្ងាត់​ទាំង​នេះ​នោះ​ទេ។

    Facebook បាន​ប៉ាន់​ស្មាន​ថា​នឹង​ផ្ដល់​ដំណឹង​ដល់​អ្នក​ប្រើ​ Facebook Lite រាប់​រយ​លាន​នាក់, អ្នក​ប្រើ​ Facebook ធម្មតា​ចំនួន​ ១០ លាន​នាក់​ និង អ្នក​ប្រើ​ Instagram ចំនួន​ ១០ លាន​នាក់ អំពី​លេខ​សម្ងាត់​នេះ៕ ​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ