• ស្រីស្រស់ យ៉ែម ស្រីពេជ្រ ស្រាប់តែហ៊ានបង្ហាញមុខគូស្នេហ៍ដោយបើកចំហ

    ភ្នំពេញៈ អតីត Freshie Girl ឆ្នាំ២០១៥ ស្រីស្អាតកញ្ញា យ៉ែម ស្រីពេជ្រ កំពុងមានទីផ្សារឡើងក្នុងការសម្តែងកុនភាគតាំងពីបានគ្រងតំណែងជាតួឯកស្រីក្នុងរឿង«កូនក្រមុំលោកមេឃុំ» និងរឿងភាគខ្មែរផ្សេងៗទៀតប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលមិនទាន់បានផុតកុងត្រាផង ក៏ផុសផុលរឿងបង្ហាញមុខគូស្នេហ៍ដោយមិនបានលាក់កំបាំងអ្នកគាំទ្រខ្លួននោះឡើយ។

    តារាស្រីម៉ូដែល និងសម្តែងវ័យក្មេងកញ្ញា យ៉ែម ស្រីពេជ្របានបង្ហោះរូបភាពជាមួយគូស្នេហ៍ជាច្រើនសន្លឹក តាមបណ្តាញសង្គមអមសារបញ្ជាក់ផងដែរថា៖«ម្នាក់នេះរញ៉េរញ៉ៃណាស់ រត់ជុំវិញខួរក្បាលគេរហូតអញ្ចឹងនៀក»។

    តារាស្រីដែលអាចវិត្តន៍ខ្លួនបានស្ទើរតែគ្រប់ជំនាញក្នុងវិស័យសិល្បៈ រួមទាំងក្លាយជាពិធីការិនីទៀតនោះបានបញ្ជាក់ថា៖«ខ្ញុំពិតជាមាន (គូស្នេហ៍) ពិតមែន ពួកយើងបានស្គាល់គ្នាជិត ៣ ឆ្នាំ មកហើយ ប៉ុន្តែទើបតែទាក់ទងគ្នាបាន ៣ខែ តែប៉ុណ្ណោះ ដោយពីមុនពួកយើងមិនដែលនិយាយរកគ្នានោះទេ»។

    ដោយឡែកគូស្នេហ៍ស្រីស្រស់ យ៉ែម ស្រីពេជ្រ ជាអ្នកធ្វើការម្នាក់ និងធ្លាប់ជាអតីតធ្លាបជាតារាចម្រៀងនៅក្នុងផលិតកម្មរ៉ុកដែរ ប៉ុន្តែនៅពេលនេះ លោកមិនចង់ចូលសិល្បៈជ្រកផលិតកម្មនោះវិញវិញទេ ចង់ធ្វើចម្រៀងបែបឯករាជ្យ ខណៈតារាស្រីរូបនេះ សុំមិនទាន់បញ្ចេញឈ្មោះ និងអត្តសញ្ញាណពីគូស្នេហ៍ច្បាស់ឡើយ។

    កញ្ញា យ៉ែម ស្រីពេជ្រ ក៏ប្រាប់ពីទំនាក់ទំនងរវាងគូស្នេហ៍ទៀតដែរថា៖«ពេលនេះពួកខ្ញុំ គ្រាន់តែមើលចិត្តគ្នាសិនទេ ចំពោះរឿងរៀបការគឺមិនទាន់បានគិតវែងឆ្ងាយនៅឡើយទេ ដោយសារតែពួកខ្ញុំក៏នៅក្មេងៗដូចគ្នាណាមួយគាត់ក៏រវល់នឹងការងារ។ ហើយខ្ញុំក៏ជាមនុស្សដែលឆ្កួតនឹងការងារ ពេលទំនេរពីការងារសម្តែងរឿងតិចតួចខ្ញុំឆ្លៀតថត MV មិនចង់សម្រាកនោះទេ ហើយពេលបន្តិចទៀតខ្ញុំចង់ដាក់លក់ផលិតផលថែរក្សាសម្រស់តាមអនឡាញទៀត ខ្ញុំចង់ធ្វើការឲ្យពេញទំហឹងសិន ទាន់តែខ្លួននៅក្មេង»។

    តារាស្រីរូបនេះធ្លាប់មានឈ្មោះល្បីក្នុងកុនធំៗច្រើនដូចជារឿង «ចម្ការម្លប់ស្នេហ៍» រឿង «ភ្លើងស្នេហ៍ភ្លើងឬស្យា» និងរឿង «នេះឬជីវិត» ហើយក៏ទើបតែបញ្ចប់ថតរឿង «មិត្តឬស្យា»របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ