• ឱក សុគន្ធកញ្ញា ទម្លាយរូបថត Pre-Wedding ជិតដល់ថ្ងៃចូលរោង

    ភ្នំពេញៈ ក្រោយពីដំអក់វេលារំលងអស់ពេល ១ ឆ្នាំ ធ្វើឲ្យមហាជនគាំទ្រខកបំណងមិនស្ទើរទៅនឹងការចាំអ៊ុតមើលកំពូលតារាចម្រៀងស្រីនៅលើទ្រនំហង្សមាស គ្រងឈុតកូនក្រមុំចូលរោងជ័យជាមួយប្អូនប្រុសថៅកែផលិតកម្មនោះ ស្រាប់តែដើមឆ្នាំថ្មីនេះឮដំណឹងថាកញ្ញា ឱក សុគន្ធកញ្ញា នឹងលោក អ៊ឹង សុខលី កំណត់ថ្ងៃចូលរោងជ័យពាក់កណ្តាលឆ្នាំនេះ។

    មើលទៅដំណឹងចូលរោងជ័យមង្គលដែលល្បីថា បានកំណត់ពេលក្រាបផ្ទឹម រវាងតារាចម្រៀងស្រីកំពូល កញ្ញា ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាស នាពាក់កណ្តាលឆ្នាំ២០១៩នេះ គឺទំនងជាពិតប្រាកដមែនទែនហើយ ដោយសារគូស្នេហ៍១គូនេះ ចេះតែបានព្រលយរូបថត Pre-Wedding តាមបណ្តាញសង្គមជារឿយៗ ដោយបើកចំហតែហាក់នៅមិនទាន់ហ៊ានប្រាប់ថ្ងៃកំណត់ពិតនៅឡើយ។

    ដំណឹងនេះលេចឮម្តងហើយម្តងទៀត ក្រោយពីតារាចម្រៀងស្រីជើងខ្លាំងចាស់វស្សាដែលឈរលើទ្រនំផលិតកម្មហង្សមាសបានយូរ និងថែមទាំងជិតក្លាយជាសាច់ឈាមនៃក្រុមគ្រួសារថៅកែខ្លួនដោយសារមានចំណងស្នេហ៍ជាមួយនឹងលោក អ៊ឹង សុខលី ប្អូនប្រុសបង្កើតលោក អ៊ឹង ឆៃងួន ជាម្ចាស់ផលិតកម្មនោះបានវិលត្រឡប់ពីដំណើរកម្សាន្ត នៅប្រទេសចិនដែលក៏ល្បីដែរថា នោះគឺជាការបណ្តើរគ្នាយ៉ាងផ្អែមល្ហែមដើម្បីថត Pre-Wedding និងនាពេលថ្មីៗនេះធ្លាយរូបថតនៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយនឹងឈុតប្រពៃណីខ្មែរជាគូកនវិញម្តង។

    កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរថា៖ «សួស្ដីមិត្តភក្តិ បងប្អូនទាំងអស់គ្នា…! ថ្ងៃនេះមានរូបបែកធ្លាយពីរូបភាព Pre-Wedding អាពាហ៍ពិពាហ៍របស់នាងខ្ញុំ តើបងប្អូនជឿដែរឬទេ..? បើបងប្អូនចង់ដឹងការពិតរូបថត Preweddings ជាផ្លូវការរបស់នាងខ្ញុំ សូម Share Status នេះឲ្យបានចំនួន168k Share ខ្ញុំនឹងបង្ហាញរូបភាព Pre-Wedding ជាផ្លូវការរបស់នាងខ្ញុំជូនបងប្អូនទាំងអស់គ្នា»៕ Piseth – baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ