(រដ្ឋកាលីហ្វញ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ភ្នាក់ងារអវកាសណាសាបាននិយាយថាការយល់ដឹងកាលពីមុនៗ អំពីមូលហេតុនៃចលនារមួលចូលគ្នាដែលមានចលនាចាប់ ពីខ្សែអេក្វាទ័រទៅកាន់ទីប៉ូលរបស់ព្រះច័ន្ទត្រូវបាន មានការបដិសេដចំពោះការយល់ដឹងបែបនេះ។
ភ្នាក់ងារអវកាសណាសាបានធ្វើសេចក្តីរាយការណ៍ថា ទិន្នន័យដែលទទួលបានពីឧបករណ៍ស្រាវជ្រាវមួយ នៅទីពិសោធន៍ប្រតិកម្មឌីណាមិចនៃព្រះអាទិត្យរបស់ភ្នាក់ងារអវកាសណាសាដែលត្រូវបានគេហៅថា Helioseismic និង Magnetic Imager បានបង្ហាញឲ្យឃើញថា មានចលនាវិលចុះឡើងទៅកាន់ប៉ូល ដែលមាន ទីតាំងនៅលើផ្ទៃខាងក្រៅរបស់ព្រះច័ន្ទ បន្ទាប់មកវាត្រូវត្រឡប់ទៅកាន់ខ្សែអេក្ខាទ័រវិញ។
ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការរកឃើញនេះប្រហែលជាអាចជួយឲ្យការទស្សទាយ អំពីវដ្តនៃព្រះអាទិត្យកាន់តែប្រសើរឡើង។
លោក Philip Scherrer ដែលជានាយកខាងផ្នែកអង្កេតនៅមហាវិទ្យាល័យ Stanford បាននិយាយថាៈ “អស់រយៈពេលជាច្រើនទស្សវត៍ មនុស្សបានយល់ឃើញថា វដ្តនៃព្រះអាទិត្យពឹងផ្អែកទៅលើ ប៉ូល និងរូបថាតុ របស់វា ដោយវានាំឲ្យមានការប្រែប្រួលដែន ម៉ាញេទិចរបស់វាពីវដ្តមួយតៅកាន់វដ្តមួយទៀត។”
ដោយឡែកការអង្កេតកាលពីលើកមុន បានរកឃើញរូបធាតុដែលមានចលនាពីខ្សែអេក្ខាទ័រ ទៅកាន់តំបន់ប៉ូល ក៏ប៉ុន្តែយោងទៅតាមលទ្ធផលថ្មីបានបង្ហាញឲ្យឃើញថា នោះមិនមែនជាការពិតនោះទេ ដោយសារតែវដ្តរបស់ វាមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ពីវដ្តមួយទៅកាន់វដ្តមួយទៀត៕