• ញាក់សាច់!​ ​ខ្សែក​ពេជ្រ​ដែលកញ្ញា Aff Taksaorn ពាក់​ចូល​រួម​​កម្មវិធី «ICON Fashion Trend 2019» មាន​តម្លៃ​រហូត​ដល់​ទៅ ៣លាន​ដុល្លារ!

    (ថៃ)៖ ពិតជាធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរំលេចនូវគ្រឿងពេជ្រយ៉ាងភ្លឺចែងចាំង ក្នុងការតុបតែងខ្លួនរបស់តារាសម្តែងស្រីជួរមុខរបស់ថៃ កញ្ញា Aff Taksaorn គឺមានតម្លៃរហូតដល់ទៅ ១០០ លាន បាត ប្រហែល ជាង ៣ លាន ដុល្លារ ឯណោះ។ នាងបង្ហាញដល់ទស្សនិកជន នូវខ្សែកតម្លៃ ថ្លៃកប់ពពកពេលនេះ តាមរយៈចូលរួម ក្នុងកម្មវិធី «ICON Fashion Trend 2019» កាលពីថ្ងៃទី ១៦ ខែមីនា កន្លងទៅ នៅទីក្រុងបាងកក។

    ទន្ទឹមគ្នានេះ រូបភាពជាច្រើនសន្លឹករបស់តារាស្រី Aff Taksaorn ត្រូវបានលោក Boy Pakorn ធ្វើការចែកចាយក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន ភ្ជាប់ជាមួយពាក្យពេជន៍ថា «បានឈរនៅក្បែរ Aff Taksaorn ខ្ញុំមានអារម្មណ៍ថា មានពន្លឺភ្លឺចែងចាំងលើខ្លួនខ្ញុំ។ អ្នក ( Aff Taksaorn) មើលទៅពិតជាមានពន្លឺចាំងខ្លាំងណាស់ P’ Aff»។

    ជាការពិតគ្រឿងអលង្ការពេជ្រ ដែលតារាស្រី Aff Taksaorn ពាក់នៅលើខ្លួនរបស់នាង ពិតជាធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ពិសេស គឺខ្សែកពេជ្រ ដែលនៅលើខ្លួននាងនោះតែម្ដង ព្រោះបើតាមប្រភពបានឱ្យដឹងថា តម្លៃខ្សែកនេះគឺពិតជាថ្លៃខ្លាំងណាស់ គឺរហូត ដល់ ទៅ ១០០ លាន បាត ប្រហែល ជាង ៣ លាន ដុល្លារ ឯណោះ។

    សូមជម្រាប់ថា ការបង្ហាញខ្លួនក្នុងកម្មវិធី «ICON Fashion Trend 2019» លើកនេះ Aff បានចាប់ដៃគូជាមួយនិងតារាសម្ដែងប្រុសល្បីឈ្មោះលោក Boy Pakorn ពិតជាធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ពិសេសនោះគឺការតុបតែងខ្លួនរបស់តារាស្រីរូបនេះតែម្ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ